Day: September 22, 2021

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យអ្នកវិនិយោគចិន ចូលជួបពិភាក្សាការងារ…….

ព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៧៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យអ្នកវិនិយោគចិន ចូលជួបពិភាក្សាការងារ និងស្នើសុំការគាំទ្រលើគម្រោងវិនិយោគសេវាដឹកជញ្ជូន(រថយន្តក្រុង)នៅក្នុងក្រុងព្រះសីហនុ។ លោកតំណាងអ្នកវិនិយោគចិន បានជម្រាបជូនឯកឧត្ដមអភិបាលខេត្ត ពីគោលបំណងស្នើសុំការគាំទ្រលើគម្រោងវិនិយោគសេវាដឹកជញ្ជូន(រថយន្តក្រុង) ដោយមានរថយន្តក្រុងចំនួន ៣០គ្រឿង គ្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុ។ ម្យ៉ាងទៀតដោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ មានការរីកចំរើនឥតឈប់ឈរអាចក្លាយជាទីក្រុងឆ្លាតវៃ ជាកន្លែងទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តមអភិបាលខេត្ត…

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់គីម ទេសរដ្ឋ មន្ត្រីប្រធានទី១នៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ…….

ថ្ងៃពុធ១រោចខែភទ្របទ. ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ត្រូវនិងថ្ងៃទី២២ខែកញ្ញាឆ្នាំ ២០២១ នេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ដោយ ឯកឧត្តម ប៉ាន់ខែមប៑ុនថន នាយរងខុទ្ធការល័យ សម្ដេចតេជោ រួមនិង ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្ត. លោក ស្វាយជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ រួមនិងកងកម្លាំង ចម្រុះ បាន…

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំង ជូនដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ…….

ខេត្តក្រចេះ÷ ព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំង ជូនដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ នៅក្នុងសង្កាត់អូរប្ញស្សី ក្រុងក្រចេះ ដែលមានចំនួនប្រមាណ ១,៩១២នាក់ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ក៏បានថ្លែង ការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនាពេលកន្លងមកនេះ…

ក្រសួងធនធានទឹក៖ រាជធានី-ខេត្តចំនួន១២របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែកញ្ញា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ……

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់ នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ បន្តមកសម្ពាធទាប ដែលស្ថិតនៅក្នុងប្រព័ន្ធ (ITCZ) ស្ថិតខាងកើតហ្វីលីពីន អាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង។ តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម…

You missed