Day: September 26, 2021

ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមយុវជនស្មគ្រចិត្តស្រុកស្ទឹងហាវ ដែលបានចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាល ដាលនៃជំងឺកូវីដ-១៩……

ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមយុវជនស្មគ្រចិត្តសហភាពសហព័ន្ធយុវជនស្រុកស្ទឹងហាវ ដែលបានចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាល ដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំនួន ៨១នាក់ ។ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍អំពីកម្មភាពការងាររបស់លោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្សយុវជនសហភាពសហព័ន្ធយុវជនស្រុកស្ទឹងហាវ ចំនួន ៨១នាក់ ស្រី ៣៩នាក់ ក្នុងនោះលោគ្រូ អ្នកគ្រូ…

អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខនិងផ្ដល់គ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនជូនដល់មន្ត្រី១រូប មានជំងឺធ្ងន់ធ្ងរ……..

រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ នៅព្រឹកថ្ងៃទី២៦កញ្ញានេះ បានដឹកនាំមន្ត្រី សាលាខណ្ឌ មួយចំនួន ចុះទៅសួរសុខទុក្ខនិងផ្ដល់នូវគ្រឿងឧបភោគ បរិភោគព្រមទាំងថវិកាមួយចំនួន ជូនដល់មន្ត្រីជាប់កិច្ចសន្យាមួយរូបដែលមានជំងឺធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិ សង្កាត់សំរោងក្រោមខណ្ឌពោធ៏សែនជ័យ ក្រោយពីធ្វើការវះកាត់អស់ជាច្រើនលើកមិនទាន់ជាសះស្បើយនូវឡើយនោះ។ មន្ត្រីដែលមានជំងឺរូបនេះ មានឈ្មោះភា ធារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅសាលាខណ្ឌពោធិ៏សែនជ័យ ហើយអំណោយដែលត្រូវប្រគល់ជូននេះ រួមមានទឹកដោះគោឆៅ៥ឡូ ក្រួចពោធិ៍សាត់២ឡូ ទឹកក្រូចមួយកេស នឹងថវិកាចំនួន១លាន១សែនរៀល។ ក្នុងឱកាសនៃការសួរសុខទុក្ខនោះ លោកហែម រិទ្ធ បានសូមជូនពរ…

សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន ៣នាក់ សកម្មខាងលួចដោះស្លាកលេខរថយន្តប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ……..

រាជធានីភ្នំពេញ៖ ជនសង្ស័យ ៣នាក់ មានជំនាញខាងលួចដោះស្លាកលេខរថយន្តប្រជាពលរដ្ឋដែលចតចោល ក្នុងរាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលខណ្ឌដូនពេញ ចាប់ឃាត់ខ្លួន កាលពីវេលាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច T3 តាមបណ្ដោយផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយដកហូតបានវត្ថុតាង មានស្លាកលេខរថយន្តមួយចំនួន រួមនឹង PassApp ពណ៌លឿង ១គ្រឿង ដែលជាមធ្យមបាយធ្វើដំណើរសម្រាប់ធ្វើសកម្មភាព។ តាមប្រភពព័ត៌មាន ពីមន្រ្តីជំនាញនៃ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានឱ្យដឹងថា មុនពេលចាប់ខ្លូនជនសង្ស័យទាំង ៣នាក់…

តុលាការខេត្តកំពង់ធំកោះហៅមេឃុំពពក និងមេភូមិក្រសាំងចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធិ…….

មហាជនកំពុងតែរង់ចាំមើល អំពីសកម្មភាពមន្រ្តីមូលដ្ឋានដែលបានគប់គិតគ្នាជាប្រព័ន្ធនឹង ក្លែងបន្លំឯកសារសាធារណៈដើម្បីបិទបាំងប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃដែលរដ្ឋសំរាំងទុក និងដីអភិរក្សសត្វខ្សឹបនៅក្នុងភូមិសាស្រ្តទឹកដីឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ ខណៈដែលព្រះអាជ្ញាសាលាតំបូងខេត្តកំពង់ធំចេញដីកាកោះហៅ ឲ្យលោកមេឃុំ និងលោកមេភូមិ ចូលឆ្លើយបំភ្លឺ។ លោក សាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាកោះហៅករណីសំណុំរឿងព្រហ្មទណ្ឌលេខ៥០១ ឲ្យលោក កែវ នន មេឃុំពពក និងលោក ឡេង សុខា មេភូមិក្រសាំង កាលពីថ្ងៃទី២២ ខែកញ្ញា ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី១២ ខែតុលា ឆាំ២០២១ នេះពាកព័ន្ធនឹងការឈូឆាយដីព្រៃដើម្បីយកធ្វើកម្មសិទ្ធិ ដែលបានប្រព្រឹត្តនៅក្នុងភូមិក្រសាំង ឃុំពពក…

You missed