
ខេត្តក្រចេះ÷ ព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំង ជូនដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ នៅក្នុងសង្កាត់អូរប្ញស្សី ក្រុងក្រចេះ ដែលមានចំនួនប្រមាណ ១,៩១២នាក់ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ក៏បានថ្លែង ការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនាពេលកន្លងមកនេះ ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវបន្ថែមទៀត ដល់មាតាបិតា អាណាព្យាបាលកុមារ សូមនាំកូនមកចាក់វ៉ាក់សាំងឲបានគ្រប់ៗគ្នា។

