អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅស្រុកអូររាំង……
អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅស្រុកអូររាំង ដែលប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩……..ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅក្នុងភូមិសាស្រ្តស្រុកអូររាំង ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងឳកាសចុះពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ…
