Category: ព័ត៌មានជាតិ

ណុប ប៊ុនហ៊រ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅថ្ងៃសុក្រ ១១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ពាណិជ្ជកម្មរបស់កម្ពុជាជាមួយឥណ្ឌាកើនឡើង ១៩ភាគរយ

ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើង ១៩ ភាគរយក្នុងឆ្នាំ ២០២៥ និងឈានដល់តម្លៃសរុប ៤១០ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនស្មើគ្នាទេ ដោយការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលត្រូវបានទូទាត់ដោយការធ្លាក់ចុះនៃការនាំចេញ។ យោងតាមទិន្នន័យពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ការនាំចូលបានកើនឡើង ៣៨ ភាគរយដល់ ២៦៣ លានដុល្លារក្នុងអំឡុងឆ្នាំនេះ ដែលបង្ហាញពីតម្រូវការកើនឡើងនៅក្នុងប្រទេសកម្ពុជាសម្រាប់ទំនិញឥណ្ឌា។ ការនាំចូលសំខាន់ៗរួមមាន ឱសថ គ្រឿងចក្រ វាយនភណ្ឌ និងផលិតផលកសិកម្ម ជាវិស័យដែលឥណ្ឌារក្សាសមត្ថភាពនាំចេញបានរឹងមាំ។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះបង្ហាញពីតួនាទីកាន់តែធំរបស់ឥណ្ឌាជាអ្នកផ្គត់ផ្គង់នៅក្នុងទីផ្សារដែលកំពុងពង្រីករបស់កម្ពុជា។ ផ្ទុយទៅវិញ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាបានធ្លាក់ចុះ…

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។ ខ្ញុំសង្ឃឹមថាការបើកឱ្យធ្វើចរាចរណ៍សម្រាប់ស្ពាននេះក្នុងពេលឆាប់ៗនេះ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន។ Glad to know that the Cambodia-China Mekong Kratie Friendship Bridge in Kratie Province is 98.87% completed. Looking forward to its early opening to…

រដ្ឋមន្ត្រីការបរទេសអាស៊ានគាំទ្រការបញ្ចប់ភាពតានតឹងព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

កម្ពុជាបានបន្តដើរតួនាទីប្រកបដោយបុរេសកម្មក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក្នុងក្របខ័ណ្ឌអាស៊ាន ដូចដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។   នៅក្នុងឱកាសនៃកិច្ចប្រជុំ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនសមភាគីអាស៊ានអំពីស្ថានភាពបច្ចុប្បន្ននៅទីតាំងជាក់ស្តែងនៅក្នុងតំបន់ជម្លោះព្រំដែន។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ បន្ទាប់ពីការថ្លែងរបស់លោក រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចែករំលែកការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី។ ភាគីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពឱ្យបានពេញលេញចំពោះដំណើរការផ្លូវច្បាប់ និងការទូត ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង…

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី។ លោក នួន ផារ័ត្ន បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ លោក តាន់ ប៊ុនហុង បានធ្វើរបាយការណ៍ពីលទ្ធផលនៃអង្គសន្និបាតសម្រេចបានថា ឆ្នាំសិក្សា២០២៤-២០២៥ មន្ទីរអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការដៃគូ ក្នុងការកៀរគរសម្ភារសិក្សា ដើម្បីផ្តល់ដល់កុមារ…

ពលរដ្ឋរាប់រយគ្រួសារចេញពីជំរំភៀសសឹកស្រីស្នំទៅកាន់ជំរំសុវត្ថិភាពថ្មី

ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងជំរំសុវត្ថិភាពស្រុកស្រីស្នំ ខេត្តសៀមរាប បានបន្តជម្លៀសចេញទៅកាន់ជំរំភៀសសឹកថ្មី ក្រោយពេលទាហានថៃទម្លាក់គ្រាប់នៅជិតអូរជីក ព្រំប្រទល់ខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៥ ខែធ្នូនេះ។ តាមប្រភពពីមន្រ្តីសាលាស្រុកស្រីស្នំ បានឱ្យដឹងថា ក្រោយមានហេតុការណ៍ទម្លាក់គ្រាប់នៅតំបន់អូរជីក ព្រំប្រទល់ស្រុកស្រីស្នំ និងស្រុកចុងកាល់នៅម៉ោង១០ព្រឹកថ្ងៃទី១៥ ខែធ្នូ ពលរដ្ឋដែលកំពុងស្នាក់នៅតាមជំរំភៀសសឹកក្បែរតំបន់នោះ មានភាពភ័យខ្លាច និងរត់ជម្លៀសទៅកាន់ជំរំសុវត្ថិភាពផ្សេងទៀត ក្នុងនោះមកស្រុកក្រឡាញ់ ស្រុកពួក និងចំនួនមកកាន់ក្រុងសៀមរាប។ អភិបាលស្រុកស្រីស្នំ លោក ហ៊ន់ ឫទ្ធិ បានបញ្ជាក់ថា ជនភៀសសឹកទាំងនោះ បានចេញពីជំរំវត្តគោកក្រោល និងជំរំវត្តជ្រោយនាងងួន ហើយអាជ្ញាធរបានសម្របសម្រួលធ្វើចរាចរណ៍នៅតាមដងផ្លូវជូនពួកគេផងដែរ។ យ៉ាងណាមិញ…

ក្រសួងវប្បធម៌កាន់ទុក្ខចំពោះការខូចខាតទាំងស្រុងរបស់ប្រាសាទតាក្របី និងចងចាំទុករាល់ទង្វើឧក្រិដ្ឋកម្មបង្កដោយយោធាថៃ

ក្រសួងវប្បធម៌កម្ពុជា ប្រកាសកាន់ទុក្ខចំពោះការខូចខាតប្រាសាទតាក្របីសាងសង់ដោយមហាបុព្វបុរសខ្មែរ បន្តថែរក្សាដោយពលរដ្ឋខ្មែរ មានអាយុកាលរាប់ពាន់ឆ្នាំ ប៉ុន្តែត្រូវយោធាថៃបានបាញ់សម្លាប់ កម្ទេចប្រាសាទតាក្របីឱ្យខ្ទេចរូបរាង និងរចនាសម្ព័ន្ធប្រាសាទទាំងស្រុងត្រឹមតែមួយពព្រិចភ្នែក។ ក្រសួងវប្បធម៌កម្ពុជា រៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍ថា នៅថ្ងៃទី១០ ខែធ្នូ ប្រាសាទតាក្របីជាទីសក្ការៈរបស់កម្ពុជាបន្តទទួលរងការបាញ់កម្ទេចជាថ្មីបណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបានបំផ្លាញទាំងស្រុង ក្រោយពីយោធាថៃបានបាញ់កម្ទេចម្ដងរួចមកហើយនៅថ្ងៃទី៩ ខែធ្នូ។ ក្រសួងវប្បធម៌រៀបរាប់ដោយក្ដីសោកសង្រេងថា៖«ប្រាសាទតាក្របី ជានិមិត្តរូបនៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ថែរក្សាការពារដោយខ្មែរ ស្ថិតនៅក្នុងព្រៃភ្នំដែលជាជម្រកដ៏សុខសាន្ត និងពុំទទួលរងការខូចខាតពីធម្មជាតិ ឬអាយុកាល ប៉ុន្តែត្រូវបានសម្លាប់ តែមួយពព្រិចភ្នែកដោយយោធាថៃ។»។ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយប្រជាជនកម្ពុជាទាំងអស់ សូមកាន់ទុក្ខចំពោះការខូចខាតទាំងស្រុង របស់ប្រាសាទតាក្របី និងចងចាំទុកនូវទង្វើឧក្រិដ្ឋកម្មនេះនៅក្នុងប្រវត្តិសាស្ត្រនៃការបំផ្លិចបំផ្លាញរបស់យោធាថៃ។ ទោះជាប្រាសាទតាក្របីត្រូវបានបំផ្លាញស្ទើរអស់រូបរាង…

ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ កងទាហានថៃ បាននិងកំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ កងទាហានថៃ បាននិងកំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖ * ម៉ោង០៥៖៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។ * ម៉ោង០៥៖៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។ * ម៉ោង០៦ ៖០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។ * ម៉ោង០៦៖០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។ * ម៉ោង០៦៖១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់)…

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យគាំទ្រដល់ទាហានជួរមុខ និងជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយការកើនឡើងនៃជម្លោះព្រំដែន

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយដែលដាក់ចេញវិធានការសម្រាលបន្ទុកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងកងកម្លាំងទាហ៊ានដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងតែបន្ត។ សេចក្តីណែនាំនេះ ដែលចេញផ្សាយកាលពីម្សិលមិញ ធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ទាហាននៅជួរមុខ និងជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយការកើនឡើងនៃជម្លោះ។ ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា វិធានការទាំងនេះកំពុងត្រូវបានអនុវត្តក្នុងស្មារតីសាមគ្គីភាព និងការគាំទ្រមនុស្សធម៌ក្នុងអំឡុងពេលប្រទេសជួបការលំបាក។ យោងតាមសេចក្តីណែនាំ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុត្រូវបានណែនាំឱ្យអនុគ្រោះដល់អ្នកភៀសខ្លួន។ នេះរួមបញ្ចូលទាំងការលើកលែងរាល់កម្រៃ និងការពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ ក៏ដូចជាលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមក្នុងរយៈពេលដូចគ្នា។ ធនាគារជាតិនៃកម្ពុជាបានសង្កត់ធ្ងន់ថា ស្ថាប័ននានាមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមក្នុងអំឡុងពេលនេះទេ។ ការបន្ធូរបន្ថយបន្ថែមទៀតគឺដល់អតិថិជនជាទាហានដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ធនាគារជាតិនៃកម្ពុជាបានណែនាំស្ថាប័ននានាឱ្យលុបចោលឥណទានរហូតដល់១០លានរៀលរបស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន។ សម្រាប់គ្រួសាររបស់ទាហានដែលបានស្លាប់ ឥណទានរហូតដល់…

ក្រសួងជំរុញមន្ត្រីកំណត់អាទិភាពគាំទ្រថ្នាក់រៀនបណ្ដោះអាសន្ន និងលទ្ធភាពបង្រៀនកុមារភៀសសឹក

ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញមន្ត្រីក្រោមឱវាទពាក់ព័ន្ធកំណត់អាទិភាពពីតម្រូវការគ្រឿងឧបភោគបរិភោគចាំបាច់ សម្ភារសិក្សា និងតង់ ដើម្បីប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាពសម្រាប់ជនភៀសសឹក ព្រមទាំងពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធបង្រៀន និងរៀនពីចម្ងាយ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការដើម្បីជួយគាំទ្រសាលារៀនដែលរងប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់។ ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានណែនាំឱ្យបន្តយកចិត្តទុកដាក់តាមដានបច្ចុប្បន្នភាពនៃការវិវឌ្ឍថ្មីៗនៅតាមតំបន់ព្រំដែន ដើម្បីផ្តល់ការគាំទ្រទាន់ពេលវេលាឆ្លើយតបនឹងតម្រូវការជាក់ស្តែង។   រដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់មន្ត្រីជំនាញត្រូវផ្តោតលើការតាមដានសភាពការណ៍ឱ្យបានដិតដល់ និងពិនិត្យលទ្ធភាពជួយគាំទ្រតាមភាពជាក់ស្តែង…

ក្រុមប្រតិកម្មរហ័ស ភព ១៧ បានបើកកិច្ជប្រជុំត្រួតពិនិត្យ និងបញ្ចូលសមាជិកថ្មី ចំនួន ពីរក្រុមបន្ថែមទៀត មានសមាជិកសរុបចំនួន ៤៥ រូប នៅ ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥

ក្រុមប្រតិកម្មរហ័ស ភព ១៧ បានបើកកិច្ជប្រជុំត្រួតពិនិត្យ និងបញ្ចូលសមាជិកថ្មី ចំនួន ពីរក្រុមបន្ថែមទៀត មានសមាជិកសរុបចំនួន ៤៥ រូប នៅ ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា…

លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ

នៅ ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥  លោក ណុប ប៊ុនហូរ ជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន ១០ គ្រួសារនៅ ខណ្ឌពោធិ៍សែនជ័យ គ្រួសារ នៅក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏ពិសេសនេះ លោកបានពាំនាំយកអំណោយមួយចំនួនពី សម្ដេចអគ្គមហាសេនាបតីតេជោ…

(បាងកក)៖ ក្រុមហ៊ុនថាមពលយក្សរបស់រដ្ឋថៃ PTT បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញយ៉ាងគំហុក នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៥ ដោយប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជិត ៤០% មកនៅត្រឹម ២១.៥ពាន់លានបាត បើធៀបនឹង ៣៥.៥ពាន់លានបាតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយកាសែត The Nation។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន មូលហេតុចម្បងនៃការធ្លាក់ចុះនេះ គឺដោយសារតែអាជីវកម្មសំខាន់ៗរបស់ខខ្លួន ដូចជា ផ្នែកគីមី និងការចម្រាញ់ប្រេង រកចំណូលបានតិចជាងមុន ស្របពេលដែលអាជីវកម្មរុករក និងផលិតប្រេងកាតរបស់ខ្លួន ក៏លក់មិនសូវដាច់ ហើយតម្លៃលក់ក៏ធ្លាក់ចុះដែរ។ ទន្ទឹមនឹងនេះ ការចំណាយរបស់ក្រុមហ៊ុនក៏កើនឡើងខ្ពស់ជាងមុនផងដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុនថាមពលរបស់ថៃមួយនេះ…

អ្នក​សង្កេតការណ៍​អាស៊ាន​តាម​ដាន​ភាព​តានតឹង​នៅ​តាម​ព្រំដែន

ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ននៃតំណាងការពារជាតិមកពីប្រទេសអាស៊ានចំនួនប្រាំពីរ បានចាប់ផ្តើមត្រួតពិនិត្យភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងកម្លាំងថៃចូលកាន់កាប់ភូមិខ្មែរ សាងសង់របងលួសបន្លា និងរនាំងកង់រថយន្ត និងរុះរើផ្ទះ។ បាត់ដំបង និងបន្ទាយមានជ័យ៖ ការប្រឈមមុខដាក់គ្នារវាងយោធាកម្ពុជា-ថៃ បានកើនឡើងពីភាគខាងជើងទៅព្រំដែនខាងលិច បន្ទាប់ពីកងកម្លាំងថៃបានកាន់កាប់ផ្នែកខ្លះនៃភូមិខ្មែរ សាងសង់របងលួសបន្លា និងរនាំងសំបកកង់ និងរុះរើលំនៅដ្ឋាន។ រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​ពី​ហានិភ័យ​ខ្ពស់​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ចំ​ពេល​មាន​ការ​រំលោភ​បទ​ឈប់​បាញ់ ដូច​ឃើញ​ដោយ​អ្នក​សង្កេតការណ៍​យោធា​បរទេស។ ដើម្បីវាយតម្លៃស្ថានភាពសន្តិសុខ ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលមានតំណាងការពារជាតិនៃប្រទេសអាស៊ានចំនួនប្រាំពីរ បានចាប់ផ្តើមដំណើរទស្សនកិច្ចសិក្សាដើម្បីតាមដានស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលជាតំបន់រងគ្រោះដោយសកម្មភាពយោធាថៃ។ បេសកកម្មនេះត្រូវបានសម្របសម្រួលដោយក្រសួងការពារជាតិរបស់កម្ពុជា និងដឹកនាំដោយអនុព័ន្ធការពារប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា លោកវរសេនីយ៍ឯក Nazlee Abdul Rahim…

You missed