កម្លាំងជលផលខេត្តកំពង់ធំ ចុះបង្ក្រាបបទល្មើសជលផលក្នុងរដូវបិទឡូតិ៍នេសាទ………..
ខេត្តកំពង់ធំ: កម្លាំងរដ្ឋបាលជលផលពាមបាងក្រោមបទបញ្ជាពីលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ដឹកនាំកំលាំងដោយលោក ហុក ម៉ុន.នាយរងសង្កាត់រដ្ឋបាលជលផលពាមបាងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្រុកតាំងគោក ប៉ុស្តិ៍រដ្ឋបាលឃុំស្រឡៅ សហគមន៍នេសាទដូនស្តើង និងសហព័ន្ធសហគមន៍នេសាទ បានចុះបង្ក្រាបបទបទល្មើសនេសាទនៅក្នុងរដូវបិទឡូតិ៍នេសាទ។ -ការចុះបង្ក្រាបបទល្មើសនេសាទ របស់កម្លាំងជលផលចាប់ផ្ដើមនៅព្រឹកថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២១នៅត្រង់ចំណុចត្រពាំងក្រចាប់ ត្រពាំងអាស្មាគ្រ.ព្រែកបុស្ស.ឃុំពាមបាង ស្រុកស្ទោង និងគោកត្របែក រោងសេះ ឃុំស្រឡៅ ស្រុកតាំងគោក ស្ទឹងកំបុត ទំនប់ដាច់ ត្រើយបង្កង ឃុំបារាយណ៍ ស្រុកបារាយណ៍ ។លទ្ធផលនៃការបង្រ្កាប បានចុះរុះរើ…
