Day: September 30, 2021

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយខ្លួនឯង រថយន្តដឹកប្រេងឥន្ធន:ក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវជាតិលេខ៤…….

ព្រះសីហនុ- នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយខ្លួនឯង រថយន្តដឹកប្រេងឥន្ធន:ក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវជាតិលេខ៤ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ត្រង់ចំណុចគីឡូម៉ែត្រលេខ: ១២០-១២១ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំពោះមុខ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះការពារទីតាំងកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍បញ្ចៀសការកកស្ទះនៅលើដងផ្លូវ។

ការៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១……..

នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម÷១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦…

កិច្ចប្រជុំទ្វេភាគីពង្រឹងចំណងសាមគ្គឺភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈរដ្ឋធានីប៉េកាំង…….

រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន បានបើកកិច្ចទ្វេភាគីតាមវីអូ(អនឡាញ) ដើម្បីពង្រឹងរឹតចំណងសាមគ្គឺភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅបន្ទាប់ពីអង្គភាពទាំងពីរ ត្រូវបានឯកភាពរវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាកំណត់ហេតុកិច្ចប្រជុំសន្តីពី(កិច្ចសហប្រតិបត្តិការរឹតចំណងមេត្រីភាព) រវាងគ្នានិងគ្នាធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។ កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់……

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍…

You missed