កម្ពុជាទាក់ទាញការវិនិយោគ ៤,៧ ពាន់លានដុល្លារ ទោះបីប្រឈមបញ្ហាសេដ្ឋកិច្ចសកលក៏ដោយ
សេចក្តីសង្ខេប៖ ទោះបីមានភាពតានតឹងភូមិសាស្ត្រនយោបាយ ការកែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងកំណើនសេដ្ឋកិច្ចសកលយឺតក៏ដោយ កម្ពុជានៅតែបន្តទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស និងគម្រោងវិនិយោគដែលមានគុណភាព ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរយៈពេលវែងរបស់វិនិយោគិនចំពោះប្រទេស។ ចំពេលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជានៅតែមានភាពរឹងមាំក្នុងឆមាសទី១ ឆ្នាំ២០២៦ បើទោះបីជាចំនួនគម្រោងវិនិយោគដែលបានអនុម័ត និងទុនវិនិយោគសរុបមានការធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ។ យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីម្សិលមិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២៧៦ គម្រោង ដែលថយចុះ ១៨,៩ភាគរយ បើធៀបនឹង ៣៧៣ គម្រោង ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។ ទុនវិនិយោគដែលបានអនុម័តក្នុងអំឡុងខែមករា ដល់ខែមិថុនា មានទំហំ…
