Author: admin

រូបសំណាក់ព្រះវិស្ណុជិះគ្រុឌវិលមកខេត្តសៀមរាបវិញ ក្រោយតម្កល់នៅឧត្តរមានជ័យអស់រយៈពេល១៦ឆ្នាំ

អាជ្ញាធរខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យបានរៀបចំពិធីបួងសួងតាមប្រពៃណី ដើម្បីយាងរូបសំណាក «ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ។                               ពិធីនេះបានប្រារព្ធធ្វើពីម្សិលមិញក្រោមអធិបតីភាពព្រះតេជគុណ ពិន សែម ប្រធានថេរសភាព្រះពុទ្ធសាសនានៅកម្ពុជា ដោយមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ប្រាក់…

សហគមន៍នេសាទនៅខេត្តកំពតជំរុញប្រាក់ចំណូល និងទេសចរណ៍ធម្មជាតិ

សហគមន៍នេសាទនៅខេត្តកំពតរាយការណ៍ពីការកើនឡើងនៃទិន្នផលត្រី ដែលបង្កើនប្រាក់ចំណូលទ្វេដងពីការនេសាទ និងទេសចរណ៍ ដែលជំរុញដោយកិច្ចសហប្រតិបត្តិការរឹងមាំ ការការពារធនធាន និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដោយបានប្រែក្លាយតំបន់នេះទៅជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ។ យោងតាមបណ្តាញសង្គមរបស់លោកនៅថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កេតឃើញថា សហគមន៍នានានៅខេត្តកំពត រួមទាំងកំពង់សាមគ្គី ព្រែកត្នោត និងត្រពាំងសង្កែ បានពង្រឹងផលិតផលនេសាទ និងសក្តានុពលទេសចរណ៍របស់ពួកគេ។ លោកបានមានប្រសាសន៍ថា “ភាពជោគជ័យនេះកើតចេញពីកិច្ចសហការយ៉ាងរឹងមាំរវាងអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានក្នុងការទប់ស្កាត់បទល្មើស និងការអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព”។ លើសពីនេះ ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធពីរាជរដ្ឋាភិបាលបានប្រែក្លាយតំបន់នេះទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ដែលមកសម្រាកលំហែកាយ និងរីករាយជាមួយបទពិសោធន៍ដូចជា ការស្ទូចត្រី ការចាប់ក្តាម រាវលាស…

ការបន្តបរិច្ចាគថវិកា ធនធាននិងសម្ភារៈផ្សេងៗដល់កាកបាទក្រហមកម្ពុជាសម្រាប់បំពេញបេសកកម្មមនុស្សធម៌ គឺជាការបង្ហាញពីទឹកចិត្តសប្បុរសនិងសាមគ្គីពលរដ្ឋខ្មែរ ដោយមិនបោះបង់ជនរងគ្រោះ គ្រួសារកងទ័ពពលី គ្រួសារយុទ្ធជនរងរបួលពិការ និងជនភៀសសឹកណាម្នាក់ចោលឡើយ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទីមួយរបស់កម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានលើកឡើងថា ការបន្តបរិច្ចាគថវិកា ធនធាននិងសម្ភារៈផ្សេងៗដល់កាកបាទក្រហមកម្ពុជាសម្រាប់បំពេញបេសកកម្មមនុស្សធម៌ គឺជាការបង្ហាញពីទឹកចិត្តសប្បុរសនិងសាមគ្គីពលរដ្ឋខ្មែរ ដោយមិនបោះបង់ជនរងគ្រោះ គ្រួសារកងទ័ពពលី គ្រួសារយុទ្ធជនរងរបួលពិការ និងជនភៀសសឹកណាម្នាក់ចោលឡើយ។ លោកជំទាវបណ្ឌិត បានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមលើកទី១៦៣ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលបានប្រព្រឹត្តទៅនៅភ្នំពេញ កាលពីថ្ងៃពុធ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ការបន្តបរិច្ចាគធនធានដល់កាកបាទក្រហមកម្ពុជាក្នុងខណៈដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិនានាជាបន្តបន្ទាប់ គឺបានបង្ហាញពីការមិនភ្លេចជួយសង្គម ជួយអ្នកដែលត្រូវការ និងអ្នកដែលមានជីវភាពខ្សត់ខ្សោយជាង។ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ការជួបជុំនៅពេលនេះ…

រដ្ឋាភិបាលដឹកនាំពិនិត្យសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា

សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន រួមទាំងសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ខណៈដែលច្បាប់ចាស់ត្រូវបានអនុម័តតាំងពីឆ្នាំ២០០៦ ប៉ុន្តែមិនទាន់អនុវត្តជាក់ស្តែងអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ ការលើកយកមកពិនិត្យឡើងវិញនៅពេលនេះ ជាជំហានដ៏សំខាន់មួយសម្រាប់ការកែសម្រួលច្បាប់សមស្របនឹងស្ថានភាពសន្តិសុខ និងតម្រូវការការពារជាតិរបស់កម្ពុជានាពេលបច្ចុប្បន្ន។ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជាយល់ថា តាមស្ថានភាពបច្ចុប្បន្ន គឺសមស្របសម្រាប់ការអនុវត្តច្បាប់កាតព្វកិច្ចយោធា។ ច្បាប់នេះមានសារៈសំខាន់ណាស់នៅពេលនេះ ដោយសារតែប្រទេសកម្ពុជាបានទទួលរងការឈ្លានពានពីប្រទេសថៃ។ ដូច្នេះកិច្ចការដ៏ចាំបាច់មួយរបស់រដ្ឋាភិបាល គឺការអភិវឌ្ឍសមត្ថភាពវិស័យការពារជាតិ។ លោកបាននិយាយថា ការចាប់ផ្ដើមពិនិត្យលើសេចក្តីព្រាងច្បាប់នេះ ជាសញ្ញាប្រកាសប្រាប់យុវជនត្រៀមខ្លួនបំពេញកាតព្វកិច្ចការពារជាតិ ដើម្បីបង្ហាញមនសិការស្នេហាជាតិ និងកិត្តិយខ្លួនឯងនិងក្រុមគ្រូសារ។ ទន្ទឹមនឹងនេះ លោកបានណែនាំថា…

រដ្ឋាភិបាលពិនិត្យនូវវិធានការគោលនយោបាយគាំទ្រគោលដៅសេដ្ឋកិច្ច

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំពេញអង្គនៃទីស្តីការគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យឡើងវិញនូវរបៀបវារៈអាទិភាពចំនួនប្រាំ ដែលក្នុងនោះបីផ្តោតលើហិរញ្ញវត្ថុសាធារណៈ កម្មវិធីវិនិយោគសាធារណៈ និងវឌ្ឍនភាពលើវិធានការគាំទ្រពលករចំណាកស្រុក។   យោងតាមទីស្តីការគណៈរដ្ឋមន្ត្រី កិច្ចប្រជុំនេះមានគោលបំណងពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា និងគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រភពដដែលបានបន្តថា ទីស្តីការគណៈរដ្ឋមន្ត្រីបានពិភាក្សាអំពីរបៀបវារៈអាទិភាពចំនួនប្រាំ ដោយសង្កត់ធ្ងន់លើការពង្រឹងនិរន្តរភាពហិរញ្ញវត្ថុ ការកែលម្អប្រសិទ្ធភាពវិនិយោគសាធារណៈ និងការបង្កើនយន្តការគាំទ្រសង្គម និងសេដ្ឋកិច្ចសម្រាប់ពលករចំណាកស្រុកដែលវិលត្រលប់មកវិញ។ ជាដំបូង កិច្ចប្រជុំបានពិនិត្យនូវសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ដែលជាផែនការយុទ្ធសាស្ត្ររយៈពេលបីឆ្នាំ ដែលមានគោលបំណងធានានិរន្តរភាពហិរញ្ញវត្ថុសាធារណៈ ពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងគាំទ្រដល់កំណើនរយៈពេលវែងរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកការក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សេចក្តីព្រាងនេះបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រហិរញ្ញវត្ថុសាធារណៈ ដោយកំណត់ជំហរគោលនយោបាយសារពើពន្ធ ច្បាប់សារពើពន្ធ និងអាទិភាពគោលនយោបាយ…

ក្រសួងការងារអនុញ្ញាតឱ្យសមាជិក ប.ស.ស. ប្រើបច្ចេកវិទ្យាថ្មីដោយខ្លួនឯងនៅតាមមន្ទីរពេទ្យជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយឈ្មោះ NSSF Self Service ដោយខ្លួនឯងចំនួន៣២គ្រឿង នៅតាមមន្ទីរពេទ្យជាតិចំនួន១២ នៅក្នុងរាជធានីភ្នំពេញ។ ​ម៉ា​ស៊ីន​ NSSF Self Service គឺជាជាម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដែល​អ​នុញ្ញាតឱ្យសមាជិក ប.ស.ស. ដែលជាម្ចាស់បណ្ណ​អាច​ព្រីនទម្រង់ប្រើ​ប្រាស់​សេវារបស់ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល​ និង​​ឆាប់​​រហ័ស នៅតាមមន្ទីរពេទ្យក្នុងតំបន់ដែលបានតម្លើង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​រួច​រាល់​។ លោក ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បា​នឱ្យដឹងថា បច្ចុ​ប្បន្នម៉ា​ស៊ីន NSSF Self Service …

ខ្ញុំនឹងប្រជាជនកម្ពុជាទូទាំងប្រទេសនិង សកលោកមានការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបំភ្លេចបំផ្លាញ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាពីសំណាក់ប្រទេសថៃ

ខ្ញុំនឹងប្រជាជនកម្ពុជាទូទាំងប្រទេសនិង សកលោកមានការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបំភ្លេចបំផ្លាញ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដែលអ្នក បំផ្លាញហើយធ្វើពុតជាអ្នក ការពារបេតិកភណ្ឌ

ណុប ប៊ុនហ៊រ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅថ្ងៃសុក្រ ១១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ពាណិជ្ជកម្មរបស់កម្ពុជាជាមួយឥណ្ឌាកើនឡើង ១៩ភាគរយ

ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើង ១៩ ភាគរយក្នុងឆ្នាំ ២០២៥ និងឈានដល់តម្លៃសរុប ៤១០ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនស្មើគ្នាទេ ដោយការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលត្រូវបានទូទាត់ដោយការធ្លាក់ចុះនៃការនាំចេញ។ យោងតាមទិន្នន័យពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ការនាំចូលបានកើនឡើង ៣៨ ភាគរយដល់ ២៦៣ លានដុល្លារក្នុងអំឡុងឆ្នាំនេះ ដែលបង្ហាញពីតម្រូវការកើនឡើងនៅក្នុងប្រទេសកម្ពុជាសម្រាប់ទំនិញឥណ្ឌា។ ការនាំចូលសំខាន់ៗរួមមាន ឱសថ គ្រឿងចក្រ វាយនភណ្ឌ និងផលិតផលកសិកម្ម ជាវិស័យដែលឥណ្ឌារក្សាសមត្ថភាពនាំចេញបានរឹងមាំ។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះបង្ហាញពីតួនាទីកាន់តែធំរបស់ឥណ្ឌាជាអ្នកផ្គត់ផ្គង់នៅក្នុងទីផ្សារដែលកំពុងពង្រីករបស់កម្ពុជា។ ផ្ទុយទៅវិញ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាបានធ្លាក់ចុះ…

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។ ខ្ញុំសង្ឃឹមថាការបើកឱ្យធ្វើចរាចរណ៍សម្រាប់ស្ពាននេះក្នុងពេលឆាប់ៗនេះ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន។ Glad to know that the Cambodia-China Mekong Kratie Friendship Bridge in Kratie Province is 98.87% completed. Looking forward to its early opening to…

អត្ថប្រយោជន៍របស់បច្ចេកវិទ្យាចំពោះវិស័យពាណិជ្ជកម្ម

អត្ថប្រយោជន៍របស់បច្ចេកវិទ្យាចំពោះវិស័យពាណិជ្ជកម្ម នៅក្នុងសម័យឌីជីថលបច្ចុប្បន្ន បច្ចេកវិទ្យាបានក្លាយជាចំណុចស្នូលសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។ មិនថាជាអាជីវកម្មតូច មធ្យម ឬធំទេ ការប្រើប្រាស់បច្ចេកវិទ្យាដោយមានប្រសិទ្ធភាពអាចជួយបង្កើនចំណូល កាត់បន្ថយចំណាយ និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។ បច្ចេកវិទ្យាមិនត្រឹមតែជួយសម្រួលការងារប្រចាំថ្ងៃទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការរីកចម្រើនអាជីវកម្មផងដែរ។ https://sophattechnology.com/members/order_now?id=319 ✅ ១. បង្កើនប្រសិទ្ធភាព និងល្បឿនការងារប្រព័ន្ធឌីជីថលអាចជួយធ្វើការងារជាច្រើនដោយស្វ័យប្រវត្តិ ដូចជា គណនេយ្យ ការគ្រប់គ្រងស្តុក ការចេញវិក្កយបត្រ និងការទូទាត់ប្រាក់។ វាធ្វើឱ្យការងារដំណើរការលឿន ត្រឹមត្រូវ និងកាត់បន្ថយកំហុសពីមនុស្ស។ https://sophattechnology.com/members/order_now?id=319 ✅ ២. កាត់បន្ថយចំណាយ និងបង្កើនចំណេញការប្រើ software…

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្វែរការផ្ដោតអារម្មណ៍របស់លោកទៅលើអ៉ីរ៉ង់សាជាថ្មីជាមួយការគំរាមថានឹងប្រើប្រាស់កម្លាំងយោធាវាយអ៉ីរ៉ង់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្វែរការផ្ដោតអារម្មណ៍របស់លោកទៅលើអ៉ីរ៉ង់សាជាថ្មីជាមួយការគំរាមថានឹងប្រើប្រាស់កម្លាំងយោធាវាយអ៉ីរ៉ង់ ឱ្យទ្រោមខ្លួន ប្រសិនបើតេហេរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌជាច្រើនរបស់លោក ក្នុងនោះមានទាំងការចុះកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទេនោះ។ «ពេលវេលាជិតអស់ហើយ សម្រាប់អ៉ីរ៉ង់ចរចាលើកិច្ចព្រមព្រៀងរបៀបនេះ»។ នេះជាការគំរាមរបស់លោក ត្រាំ កាលពីថ្ងៃទី២៨ ខែមករា។ ក្រុមអ្នកវិភាគយល់ថាលោក ត្រាំ និងអ៉ីស្រាអែលទំនងជាកំពុងសម្លឹងឃើញថាពេលនេះជាឱកាសល្អបើកការវាយប្រហារដែលនាំទៅរកការដួលរលំរបបដឹកនាំអ៉ីរ៉ង់ និងការប្រែប្រួល តុល្យភាពអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក៏ប៉ុន្តែ ការបង្ខំឱ្យអ៉ីរ៉ង់ទាល់ច្រកអាចនឹងបង្កហានិភ័យផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ តាមរយៈការវាយប្រហារកាលពី ខែមិថុនា ឆ្នាំ២០២៥ លើអ៉ីរ៉ង់ និងការវាយប្រហារក្នុងខែមករានេះលើវ៉េណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ លោក…

រដ្ឋមន្ត្រីការបរទេសអាស៊ានគាំទ្រការបញ្ចប់ភាពតានតឹងព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

កម្ពុជាបានបន្តដើរតួនាទីប្រកបដោយបុរេសកម្មក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក្នុងក្របខ័ណ្ឌអាស៊ាន ដូចដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។   នៅក្នុងឱកាសនៃកិច្ចប្រជុំ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនសមភាគីអាស៊ានអំពីស្ថានភាពបច្ចុប្បន្ននៅទីតាំងជាក់ស្តែងនៅក្នុងតំបន់ជម្លោះព្រំដែន។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ បន្ទាប់ពីការថ្លែងរបស់លោក រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចែករំលែកការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី។ ភាគីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពឱ្យបានពេញលេញចំពោះដំណើរការផ្លូវច្បាប់ និងការទូត ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង…

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី។ លោក នួន ផារ័ត្ន បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ លោក តាន់ ប៊ុនហុង បានធ្វើរបាយការណ៍ពីលទ្ធផលនៃអង្គសន្និបាតសម្រេចបានថា ឆ្នាំសិក្សា២០២៤-២០២៥ មន្ទីរអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការដៃគូ ក្នុងការកៀរគរសម្ភារសិក្សា ដើម្បីផ្តល់ដល់កុមារ…

ពលរដ្ឋរាប់រយគ្រួសារចេញពីជំរំភៀសសឹកស្រីស្នំទៅកាន់ជំរំសុវត្ថិភាពថ្មី

ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងជំរំសុវត្ថិភាពស្រុកស្រីស្នំ ខេត្តសៀមរាប បានបន្តជម្លៀសចេញទៅកាន់ជំរំភៀសសឹកថ្មី ក្រោយពេលទាហានថៃទម្លាក់គ្រាប់នៅជិតអូរជីក ព្រំប្រទល់ខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៥ ខែធ្នូនេះ។ តាមប្រភពពីមន្រ្តីសាលាស្រុកស្រីស្នំ បានឱ្យដឹងថា ក្រោយមានហេតុការណ៍ទម្លាក់គ្រាប់នៅតំបន់អូរជីក ព្រំប្រទល់ស្រុកស្រីស្នំ និងស្រុកចុងកាល់នៅម៉ោង១០ព្រឹកថ្ងៃទី១៥ ខែធ្នូ ពលរដ្ឋដែលកំពុងស្នាក់នៅតាមជំរំភៀសសឹកក្បែរតំបន់នោះ មានភាពភ័យខ្លាច និងរត់ជម្លៀសទៅកាន់ជំរំសុវត្ថិភាពផ្សេងទៀត ក្នុងនោះមកស្រុកក្រឡាញ់ ស្រុកពួក និងចំនួនមកកាន់ក្រុងសៀមរាប។ អភិបាលស្រុកស្រីស្នំ លោក ហ៊ន់ ឫទ្ធិ បានបញ្ជាក់ថា ជនភៀសសឹកទាំងនោះ បានចេញពីជំរំវត្តគោកក្រោល និងជំរំវត្តជ្រោយនាងងួន ហើយអាជ្ញាធរបានសម្របសម្រួលធ្វើចរាចរណ៍នៅតាមដងផ្លូវជូនពួកគេផងដែរ។ យ៉ាងណាមិញ…

You missed