Day: September 21, 2021

ករណីរថយន្តដឹកថ្មបើកចុះពីលើស្ពានព្រែកតាមាក់ជ្រុលទៅបុករថយន្តសាំយ៉ុងអូសទៅបុកម៉ូតូរួចធ្លាយចូលផ្ទះពលរដ្ឋ…….(ពិតជារន្ធត់ណាស់)

ខេត្តកណ្តាល ៖ មនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗនិងមនុស្សជាច្រើនាក់ទៀតបានរងបួសធ្ងន់បន្ទាប់ពីមានបុរសម្នាក់បានបើករថយន្តបែនដឹកថ្មចុះពីលើស្ពានព្រែកតាមាក់យ៉ាងលឿនជ្រុលទៅបុករថយន្តសាំយ៉ុងចតស្ងៀមបណ្តាលឲ្យរថយន្តសាំយ៉ុងបន្តទៅបុកម៉ូតូផ្ទប់អូសទៅមុខចូលផ្ទះជួសជុលម៉ូតូ។ ហេតុការណ៍ដ៏រន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃចន្ទទី២០ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៨ ចំណុចគល់ស្ពានព្រែកតាមាក់ ក្នុងភូមិព្រែតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ សពប្តីនិងប្រពន្ធ២នាក់ និងក្មេងម្នាក់នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តបែនដឹកថ្មមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ចង្កូតស្ដាំ PP-0319 ធ្វើដំណើរចុះពីស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចមកត្រើយខាងកើតក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុងព៍សពាក់ផ្លាកលេខភ្នំពេញ 2K-8731 នៅចតស្ងៀមអូសរថយន្តសាំយ៉ុងទៅមុខជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតផ្ទប់ចូលផ្ទះជួសជុលម៉ូតូបណ្តាលម្ចាស់ម៉ូតូ២នាក់ប្តីប្រពន្ធបានស្លាប់ និងក្មេងម្នាក់ទៀតស្លាប់នៅនិងកន្លែង ចំណែកឯមនុស្សជាច្រើនាក់ជិះក្នុងរថយន្តសាំយ៉ុងបណ្តាលឲ្យរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ ប្រភពបន្តពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថាតៃកុងរថយន្តនាក់បង្កត្រូវឃាត់ខ្លួនបាន។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះនិងរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខេត្តកណ្តាលរង់ចាំឲ្យភាគីបង្កទៅដោះស្រាយជាមួយនាក់រងគ្រោះនៅពេលក្រោយ។ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ព័ត៍មានបឋម

អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌឆ្នាំនេះ………

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ជាមួយការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។ ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ អោយទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជម្ងឺកូវីដ-១៩។ ឯកឧត្ដម…

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបិទខារ៉ាអូខេនិងភោជនីយដ្ឋាន យកសំណាកធ្វើតេស្តលើបុគ្គលិកនិងភ្ញៀវចំនួន៤៥នាក់ រកឃើញវិជ្ជមានកូវិដ-១៩ ចំនួន៦នាក់…….

រាជធានីភ្នំពេញ÷ ក្រោមការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក អ៉ិត ជំនិត អភិបាលរងខណ្ឌ លោក ម៉ន វុធី អធិការខណ្ឌ បានដឹកនាំកម្លាំងចុះបិទទីតាំងខារ៉ាអូខេ(ថុន វាសនា) និងភោជនីយដ្ឋាន ដែលបំពានទៅនិងការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសំរេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការចុះបិទខារ៉ាអូខេ និងភោជនីយដ្ឋានខាងលើធ្វើឡើងនៅវេលាម៉ោង០៩:១៥នាទីយប់ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជាមួយគ្នានោះឃាត់បានមនុស្សចំនួន៤៥នាក់ ក្នុងនោះមានស្រី៣៣នាក់…

You missed