Day: September 12, 2021

អគ្គីភ័យឆាប់ឆេះឃ្លាំងស្តុកគ្រឿងចក្រ មួយកន្លែងតាមបណ្ដោយផ្លូវលំនៅក្នុងខណ្ឌឬស្សីកែវ……

រាជធានីភ្នំពេញ÷អគ្គិភ័យបានឆាបឆេះឃ្លាំងយាន្តដ្ឋាន ជុសជុលគ្រឿងចក្រមួយកន្លែង យ៉ាងសន្ធៅសន្ធៅ រហូតកម្លាំងសមត្ថកិច្ច នៃការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យចេញរថយន្ត ពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចយាន្តដ្ឋានជុសជុលគ្រឿងចក្រមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ផ្សែង រួមជាមួយអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ក្នុងយាន្តដ្ឋានជុសជុលគ្រឿងចក្រ មួយកន្លែងគ្មានមនុស្សនៅនោះទេ រហូតប្រជាពលរដ្ឋដែលរស់នៅក្បែ កន្លែងកើតហេតុបានរាយការណ៍ទៅ…

ពិតជាគួរឲ្យអាសូរណាស់ក្មេងប្រុសពីរនាក់បងប្អូនជីដូនមួយបាននាំគ្នាទៅលេងទឹកប្រឡាយលង់ស្លាប់ទាំង២នាក់…

រាជធានីភ្នំពេញ÷ក្មេងប្រុសពីរនាក់បងប្អូនជីដូនមួយបាននាំគ្នាចុះទៅលេងទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លា ប់ទាំងពីនាក់យ៉ាងអាណោចអាធ័ម រីឯសពក្មេងប្រុសទាំង២នាក់នោះមកដល់ពេលនេះ ទើបតែរកឃើញកាលពីម៉ោង ៥ ទៀបភ្លឺចំណែកសពក្មេងប្រុសម្នាក់ទៀតរកឃើញតាំងពីក្បាលល្ងាច។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង៣៥នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពកុមារារងគ្រោះទី០១ៈមាន ឈ្មោះ សិទ្ធី លីហ័រ ភេទប្រុស អាយុ០៦ ឆ្នាំ សព្វថ្ងៃ រស់នៅក្នុងបន្ទុកឪពុកម្ដាយ បច្ចុប្បុន្ន ស្នាក់នៅភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នឹងកុមារាទី០២ៈដែលដែលទើបនឹងរកឃើញមាន ឈ្មោះ…

ឯកឧត្តមស៊ឹម វុទ្ធាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិលសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី………..

ឯកឧត្តមស៊ឹម វុទ្ធាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការ សង្គមស៊ីវិលសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ជួបសំណេះសំណាលនិងចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩.! នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរីបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងតំណាងអង្គការសង្គមស៊ីវិលទាំងអស់ដែលបានបំពេញបេសកម្មការងារនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី។ ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និង ឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការសាលាខេត្ត លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិលចំនួន ១០ ដែលពិធីនេះធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី។ តាងនាមថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លោកអភិបាលរងខេត្ត បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ…

You missed