លោក នេត្រ ភក្ត្រា និងមន្ត្រីរាជការក្រសួងព័ត៌មាន ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងញាតិការទាំង ៧សន្តាន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយលោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិការទាំង ៧ សន្តាន តាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌវេនទី១ បានប្រព្រឹត្តទៅនារសៀលថ្ងៃសៅរ៍…
