Day: September 19, 2021

យុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មួយៗមានអាយុ ៦ ឆ្នាំទៅដល់ ក្រោម១២ ឆ្នាំ……

ខេត្តកំពង់ស្ពឺ÷ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេស ជាតិនិងលើកកម្ពស់សុខមាលភាពសង្គមនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានយកចិត្តទុកដាក់ដល់បងប្អូនកូនក្មួយចៅៗដើម្បីផ្តល់ឲ្យរដ្ឋបាលខេត្តបន្តចាក់វ៉ាក់សាំង sinovac ទៅដល់ក្មួយៗជាសិស្សជាសិស្សានុសិស្សាលាបឋមសិក្សាក្នុងគោលបំណងឲ្យសាលានៅទូទាំងខេត្តបានបើកឡើងវិញក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម វ៉ីសំណាងអភិបាលនៃគណកំពង់ស្ពឺមានប្រសាសន៍ទៅកាន់មុខក្មួយៗនិងអាណាព្យាបាលសិស្ស នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ ។ នាព្រឹកនោះដែរអាណាព្យាបាលសិស្សានុសិស្ស មានសេចក្តីសោមនស្សរីករាយ និងសាទរ ជាមួយនឹងការបើកសាលាឡើងវិញ។ ក្នុងនោះដែរឯកឧត្តមអភិបាល ខេត្ត វ៉ី សំណាង តែសូមឱ្យគណៈគ្រប់គ្រងសាលា ត្រូវពិនិត្យសាលាណា ដែលពុំទាន់មានអាល់កុល-សាប៊ូ- ជែល និងឧបករណ៍វាស់កំដៅ សូមស្នើមករដ្ឋបាលខេត្ត ដើម្បីដាក់ឧបករណ៍ទាំងអស់នោះតាមសាលា រៀន។ សូមឲ្យអាជ្ញាធរ ភូមិ ឃុំ…

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត……

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្តចំនួន០២គ្រឿងដែលមានបំណងឆ្លងដែនទៅប្រទេសថៃ។ ដោយឃើញដូច្នេះកម្លាំងក៏ឃាត់រថយន្តទាំ០២គ្រឿងនោះ ហើយធ្វើការត្រួតពិនិត្យឃើញថាមានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿងនោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន០២នាក់ ។ បន្ទាប់មកកម្លាំងកងការពារព្រំដែន៥០៣ បានរាយការណ៍និងបញ្ជូនមកប្រគល់មកឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់…….

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និង រដ្ឋបាលក្រុងត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានឡើងជារៀងរាល់ថ្ងៃក្នុងទូទាំងខេត្តនិយាយរួម និង ដោយឡែកក្រុងសៀមរាប ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់កំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ…

ឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ……

ឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារភ្នំពេញ៖អគ្គិភ័យមួយបង្កពីការទុស្សេខ្សែភ្លើងបណ្តាលឱ្យឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រទាំងសម្ភារត្រូវភ្លើងឆេះអស់សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ។ អគ្គិភ័យនេះបានកើតឡើងនៅ ជាប់ផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។ពេលកើតហេតុត្រូវប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានវបានទូរសព្ទហៅកម្លាំងខាងពន្លត់អគ្គិភ័យចេញរថយន្តមកជួយបាញ់ពន្លត់។ ម្ចាស់ផ្ទះ ឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ។ បន្ទាប់មក រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គិភ័យនិងមានរថយន្តពន្លត់អគ្គិ របស់ក្រុមហ៊ុនបុរីប៉េងហួតចេញមកជួយបាញ់ទឹកពន្លត់ ភ្លើងក៏រលត់ទៅវិញដោយមិនបណ្ដាលឱ្យ មានគ្រោះថ្នាក់ដល់មនុស្សទេ។ម្ចាស់ផ្ទះរងគ្រោះបានឱ្យថា មូលហេតុនៃការឆេះនោះគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីដោយភ្លើងបានឆេះបំផ្លាញសម្ភារមានតម្លៃជាច្រើនសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ៕

You missed