Month: September 2021

បទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…..

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…….. អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៣១-០៨-២០២១ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វេីការប្រជុំជួរកម្លាំងអន្ដរាគមន៏ចំនួន៣០នាក់ ដេីម្បីត្រួតពិនិត្យកម្លាំង ឯកសណ្ឋាន សក់ក្បាល និងការគោរពវិន័យ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី តឹង សុធី ស្នងការរង និង លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តតាកែវមានបញ្ហាអ្វីអាចខលមកលេខ Hot Line នៃស្នងការដ្ឋាន…

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តតាកែវមានបញ្ហាអ្វីអាចខលមកលេខ Hot Line នៃស្នងការដ្ឋានខេត្តរាយការណ៍បាន……. ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ក្នុងក៏មានការរួមដំណើរដោយក្រុមការងារ អញ្ជើញត្រួតពិនិត្យបន្ទប់ប្រចាំបញ្ជា(Hot line )តាមវេន និងទូរស័ព្ទសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ពីប្រជាពលរដ្ឋ (០៩៧៧៧៨០០០៥) អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសារធារណៈរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវប្រចាំថ្ងៃផងដែរ៕

You missed