យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Korea Airlines បានជួបគ្រោះថ្នាក់ ខណៈពេលព្យាយាមចុះចត…..
ហ្វីលីពីន ៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Korea Airlines បានជួបគ្រោះថ្នាក់ ខណៈពេលព្យាយាមចុះចតទាំងអាកាសធាតុអាក្រក់ ក្នុងប្រទេសហ្វីលីពីន ប៉ុន្តែគ្មានអ្នកដំណើរណាម្នាក់រងរបួសឡើយ។ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃអាទិត្យ ទី ២៣ តុលា ម្សិលមិញនេះ នៅពេលជើងយន្តហោះ flight KE631 ដែលមានដឹកអ្នកដំណើរចំនួន ១៦២នាក់ និងបុគ្គលិកយន្តហោះ ១១នាក់ បានចុះចតហួសផ្លូវ នៅព្រលានយន្តហោះអន្តរជាតិ Mactan Cebu របស់ហ្វីលីពីន។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Korea Ailines ក្នុងសេចក្តីប្រកាសនៅថ្ងៃចន្ទ ទី…
