សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជាអំណោយមានគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនដល់គ្រួសារកុមារី ថា ស្រីណុច ដែលមានជីវភាពខ្វះខាត
សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឃើញកម្មវិធី ប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Kid Cambodia រដូវកាលទី៣ ដោយក្នុងនោះមានកុមារីម្នាក់ ឈ្មោះ ថា ស្រីណុច អាយុ១៣ឆ្នាំ មកពីភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានចូលរួមប្រឡងក្នុងវិធីនោះត្រឹមវគ្គ The Voice Blind Auditions(វគ្គគោះប៊ូតុង)ដោយបានដឹងពីភាពក្រលំបាកក្នុងជីវភាពរបស់កុមារីស្រីណុច។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ…
