Day: October 13, 2022

ផ្ទះពលរដ្ឋជាង១០០ខ្នង ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងការលិចលង់ ដោយបង្កពីជំនន់ទឹកស្ទឹងព្រែកត្នោត

(ភ្នំពេញ)៖កម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តកើនឡើងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះនៅជាប់នឹងសណ្ដស្ទឹងក្នុងសង្កាត់ចំនួន៦នៃខណ្ឌដង្កោ។ មន្ត្រីអាជ្ញាធរខណ្ឌបានឱ្យដឹងនៅថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះថា សង្កាត់ចំនួន៦ដែលរងលិចផ្ទះនិងផ្លូវគឺសង្កាត់គងនយ-សង្កាត់ព្រៃវែង-សង្កាត់សាក់សំពៅ-សង្កាត់ស្ពានថ្ម-សង្កាត់ព្រៃសនិងសង្កាត់ជើងឯក។ ក្នុងនោះពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង បានជម្លៀសទៅទីទួលសុវត្ថិភាព និងកំពុងរស់នៅលើទំនប់ជាបណ្ដោះអាសន្ន។ គួរបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅ“ស្ថានីយពាមឃ្លៃ”ទឹកមានកម្ពស់៦,៤៦មកើនឡើង០,៤៦មធៀបម្សិលមិញ៦,០០ម ។ រហូតដល់ពេលនេះស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហូរក្នុងកម្រិតពេញស្ទឹងនិងហូរចូលដល់តាមជើងទំនប់សណ្ដទៀត៕

យុវជនវ័យ១៩ឆ្នាំ ជាកម្មករបូមខ្សាច់ម្នាក់ ជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ រហូតឈានដល់គិតខ្លី បន្ទាប់ពីផឹកស្រាស្រវឹងហើយក៏ចងកសម្លាប់ខ្លួនតែម្តង….

កណ្ដាល៖បុរសម្នាក់បានចងកសម្លាប់ខ្លួនអត់មាននរណាដឹងក្រោយពីផឹកស៊ីរួចនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលរំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលា។ មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនធ្វើអត្តឃាតឈ្មោះ ឌិន ធុន អាយុ១៩ឆ្នាំទីកំណើតនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំខាងលើ អត្តឃាតជនជាកម្មករបូមខ្សាច់ឱ្យដេប៉ូមួយកន្លែងក្នុងភូមិស្តៅកន្លែង៤ ជាង២ឆ្នាំមកហើយ។ មុនកើតហេតុបុរសរូបនោះរួមទាំងកម្មករធ្វើការជាមួយគ្នាបានជួបជុំផឹកស្រាបៀរនៅក្នុងរោងមួយក្បែរកន្លែងធ្វើការ។ក្រោយពីផឹកស៊ីរួចក៏បែកគ្នាទៅសម្រាករៀងៗខ្លួន។ មុនពេលសម្រាកនោះគេឮបុរសនោះនិយាយទូរសព្ទរហូត។លុះដល់រំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលាក៏មានការភ្ញាក់ផ្អើលឃើញបុរសនោះបានចងកស្លាប់នៅថ្នឹមរោងមិនដឹងពីថ្មើរណាមកទេ។ សមត្ថកិច្ចចុះពិនិត្យសពបានសន្និដ្ឋានថា អត្តឃាតជនទំនងមានវិបត្តិស្នេហា៕

សេចក្តីជូនដំណឹងស្តីពី “ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣”

កាន់តែពិសេស ឆ្នាំនេះ ក៏មានរៀបចំការប្រកួតបាល់ទាត់ផ្នែកនារីផងដែរ។ 👉👉🗓🗓ចាប់ផ្តើមលក់ពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសមាគមក្លឹបបាល់ទាត់ទាំងអស់ដែលមានបំណងចង់រួមការប្រកួត សូមរួសរាន់មកទទួលពាក្យ និងបំពេញតាមលក្ខណ្ឌដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង! ⚽️⚽️⚽️ កីឡានាំមកនូវសុខភាពល្អ🏆🏆🏆 Soccer League💪💪💪ស្មារតីសាមគ្គីភាព

You missed