Day: October 23, 2022

សមត្ថកិច្ចចាប់នារីដ៏ស្រស់ស្អាតម្នាក់ ពាក់ព័ន្ធខ្ចីប្រាក់គេយកទៅប្រើប្រាស់ ពេលសងវិញចេញសែកស្អុយ២សន្លឹក

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នារីដ៏ស្រស់ស្អាតស្រស់សោភាម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនប្រគល់ជូនស្ថាប័នអយ្យការអមសាលាដំបូង ដោយជាប់ពាក់ពន្ធពីបទ«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»ពាក់ព័ន្ធខ្ចីប្រាក់គេយកទៅប្រើប្រាស់ ពេលសងវិញចេញសែកស្អុយ២សន្លឹក ។ នារីជាប់សង្ស័យ ឈ្មោះ ឡេង ចាន់បុប្ផា អាយុ២៣ឆ្នាំ ជាអាជីវករ ស្នាក់នៅអគារខុនដូរ UK ទួលគោក ផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកឆាយ ហុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។អង្គហេតុនៃការនៃការចាប់ខ្លួននោះ…

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងចែកស្រូវពូជ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៥០០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ!

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអាទិត្យ ១៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត ចុះរៀបចំសណ្តាប់ធ្នាប់ និង ការពារសុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលនិងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ( សែនក្រអូប ) ដល់កសិកររងគ្រោះដោយទឹកជំនន់ ចំនួន៥៥២៤គ្រួសារ ក្នុង១គ្រួសារទទួលបានស្រូវ ១០០គីឡូក្រាម និងអំណោយឃីតមួយចំនួន ថវិកា…

You missed