អគ្គីភ័យបានឆាបឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុង…
ភ្នំពេញ÷រថយន្តមួយគ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុង ដោយសារឆ្លងចរន្តអគ្គីស បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច យករថយន្តបង្កា និង ពន្លត់អគ្គីភ័យចេញអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញផ្សែងចេញពីរថយន្តមួយគ្រឿង ម៉ាក Mercedes ពណ៌ស គ្មានស្លាកលេខ ដែលចតទុកចោល រហូតបង្កជាអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ទើបប្រជាពលរដ្ឋ និង សន្តិសុខបម្រើការងារនៅខាងក្នុង ពហុកីឡាដ្ឋាន បានរាយការណ៍កម្លាំងសមត្ថកិច្ចមូលដ្ឋាន…
