Day: October 31, 2021

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤…..

នៅរសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣លើកទី ២៤ មួយបណ្ដាមេដឹកនាំអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី បានអនុម័តទៅលើឯកសារមួយ គឺសេចក្ដីប្រកាសរបស់មេដឹកនាំអាស៊ានបូក៣ ស្ដីពី កិច្ចសហប្រតិបត្តិការលើសុខភាពផ្លូវចិត្ត យុវជននិងកុមារ និងអនុម័តលើឯកសារមួយគឺ របាយការណ៍វឌ្ឍនភាពលើកទី៤ស្ដីពីអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ ២០១៨-២០២២ ជារួមមេដឹកនាំអាស៊ានបូកបីបានធ្វើការកត់សម្គាល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានបូក៣ នេះដែលចាប់ផ្ដើម តាំងពីឆ្នាំ១៩៩៧ មកដែលពេលនោះមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ីនេះ។ ហើយតាំងពីនោះមក មេដឹកនាំអាស៊ានបូក៣មានកិច្ចប្រជុំ រាល់ឆ្នាំ ដែលចាត់ទុកថាជាយន្តការមួយដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ានេះផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបូកបីបានគូសបញ្ជាក់អំពី…

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ …..

ខេត្តកំពត និងខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការចុះវាយតម្លៃការអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅថ្នាក់ឃុំ សង្កាត់ ទាំង៥ ក្នុងក្រុងកំពត…

You missed