ប្រេងឥន្ធនៈចំនួន ០៦ មិនមានភាពអនុលោមក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តកណ្ដាល……
ក្នុងមួយថ្ងៃខេត្តចំនួន៣ រកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ០៦ មិនអនុលោមតាមច្បាប់! អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានរកឃើញ ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ០៦ មិនមានភាពអនុលោមក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តកណ្ដាល ។ ប្រភពដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៨-១៩ ខែតុលា កន្លងទៅ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកល្វាឯម ខេត្តកណ្ដាលបានចំនួន ២០ ស្ថានីយ/ដេប៉ូ…
