ករណីបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀននៅឃុំត្រែងត្រយឹង រឹបអូសរថយន្ដ០១គ្រឿង ថ្នាំញៀន១៦កញ្ចប់ធំ មនុស្ស០២នាក់….. ខេខត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង២៣នឹង១៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត នឹងអាជ្ញាធរភូមិឃុំស្រុក បានកិច្ចសហការនិងការដឹកនាំពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ឧត្តមសេនីយ៍ទោ ឃិន សារ៉ាត់ នាយរងមន្ទីប្រឆាំងគ្រឿងញៀន និងបានការសម្របសម្រួលនីតិវិធីពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កំលាំងចម្រុះបានចុះបង្រ្កាបនៅចំណុចផ្ទះរបស់ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ លទ្ធផលបឋមរកឃើញម្សៅក្រាមពណ៍ថ្លាសចំនួន១៦កញ្ចប់ធំ(សង្ស័យថាគ្រឿងញៀន…
