ដីលក់នៅចំកណ្តាលក្រុងប៉ៃលិន តំលៃក្រោមទីផ្សារ នៅចំងាយ៣០ម៉ែតពីសាលាខេត្តប៉ៃលិន
ដីលក់បន្ទាន់ នៅចំកណ្តាលក្រុង ប៉ៃលិន នៅចំងាយត្រឹមតែ៣០ម៉ែតពីសាលាខេត្តប៉ៃលិន 💚 នៅចំងាយត្រឹមតែ៣០ម៉ែតពីសាលាខេត្តប៉ៃលិន 💚 ក្បាលដីជាប់ផ្លូវជាតិ ៣១ម 💚 ជម្រៅ ម្ខាង ២៧ ម និង ម្ខាងទៀត ៣៣ម 💚 ទំហំផ្ទៃក្រឡា ១០៥៥ ម៉ែតការេ 💚 ធានាតម្លៃ 280$ ក្រោមទីផ្សារ 💚ដីជាប់ផ្លូវជាតិ អាចបើកមុខរបរបានគ្រប់ប្រភេទ ☎️📞 សមទាក់ទងមកយើងខ្ញុំតាមរយៈ Tel:…
ចាប់ខ្លួនបានហើយ ជនដៃដល់បា.ញ់សម្លា.ប់អ្នករួមការងារជាមួយគ្នាកាលពីម្សិលម៉ិញ……. ខេត្តកណ្តាល៖ឈាមស្រែកស្បែកហៅ ទីបំផុត ជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបា.ញ់សម្លា.ប់អ្នករួមការងារយាមផ្ទះជាមួយគ្នា ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាលចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យជាឃា.ត.ករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្ដាលព្រឹកមិញនេះ។លោកស្នងការបានបន្តទៀតថា ជនសង្ស័យកំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើកំណត់ហេតុស្ដាប់ចម្លើយ។ជនសង្ស័យមានស្រុកកំណើតនៅស្រុកស្អាង រីឯភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ។ សូមបញ្ជាក់ថា ជនដៃដល់ ដែលបានបា.ញ់សម្លា.ប់អ្នករួមការងារជាមួយគ្នាកាលពីរសៀលម្សិលម៉ិញនេះមានឈ្មោះ អ៊ូ…
៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបាន២៣គ្រឿង នៅទូទាំងប្រទេស ខណៈថ្ងៃឱសានវាទឲ្យចូលបង់ពន្ធបិទបញ្ចប់ !
(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២៣គ្រឿង។ រថយន្តទាំង២៣គ្រឿងនោះរួមមាន៖1-រថយន្ត ម៉ាក LEXUS RX330 ចង្កូតឆ្វេង ពណ៌ស ឆ្នាំ ផលិត 2004 ស្លាក លេខ ភ្នំពេញ 2AZ-37952-រថយន្តម៉ាក Bentley ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០០៦3-រថយន្តម៉ាក…
តុលាការកាត់ទោស ឧកញ៉ា លាន អាហ្វ្រីលគីនីន ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌ តែទោសត្រូវព្យួរ…..
(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។ នេះបើតាមមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះ ក៏បានប្រកាសទុកសិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីលគីនីន ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត…
សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មានក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង….
ខេត្តបន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ បានប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានអាខោនតិកតុក(TikTok) ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលបានផ្សព្វផ្សាយបំពុលថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង។ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា៖ «ចេញផ្សាយបំផុលមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ….! នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជនទាំងឡាយ រួមទាំងអង្គការសង្គមស៊ីវិលនានាផងដែរ…
ប្រជាពលរដ្ឋដាក់ការសង្ស័យថាអ្នកមានលុយ និងអ្នកមានមួយចំនួនបានរំលោភបំពានចំណីអូរ ស្ពានយកធ្វើជាកម្មសិទ្ធិ…….
រាជធានីភ្នំពេញ ÷ព្រឹកមុិញនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងាររបស់យើងបានចុះទៅដល់ម្តុំខាងជើងស្តុបបាគូ ចំងាយ ៥០០ម៉ែត្រលើដងផ្លូវ ២១៧ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រទះឃើញមមានការចាក់ដីលុបចំណីស្ពាន អូរ បង្កអោយមានការស្ទះទឹកពេលភ្លៀងម្តងៗជន់លិចផ្ទះប្រជាពលរដ្ឋជារឿយៗ៕ គណ:ពេលចុះទៅផ្តិតយកនូវព័ត៍មានឃើញថាមានមេការម្នាក់បានបញ្ជារអោយចាក់លុបលើដៃស្ពាន បង្កអោយមានការស្ទះទឹកតាមប្រពន្ធ័ប្រឡាយដោយមិនបានប្រាប់អង្គភាពរបស់យើងពីការចាក់លុបចំណីស្ពានមានច្បាប់ ឬមិនមាននោះទេ? ប្រភពព័ត៍មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងនោះបានបង្ហើបថា ! អ្នកចាក់ដីលុបប្រព័ន្ធប្រឡាយជិតស្ពាននោះសុទ្ធតែអ្នកមានគ្រាក់ ៗ និងមានអំណាចទើបហ៊ានយ៉ាងដូច្នេះ? ៕ ដោយមិនដឹងថាគាត់មានច្បាប់ទំលាប់ ឬក៏ទទួលបាននូវសិទ្ធិកាន់កាប់ស្របច្បាប់ដែរឬទេ?ទើបហ៊ានចាក់លុបចំណីស្ពានបែបនេះ? អង្គភាពយើងខ្ញុំនឹងព្យាយាមទំនាក់ទំនងជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន និងសាលាខណ្ឌដង្កោដើម្បីសុំការបំភ្លឺជុំវិញករណីខាងលើនេះនៅពេលក្រោយ !(ព័ត៍មានបឋម)
នគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវចាប់ខ្លួនចោរលួចម៉ូតូម្នាក់
កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវចាប់ខ្លួនចោរលួចម៉ូតូម្នាក់ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២…… (ខេត្តក្រចេះ) ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហកាជាមួយ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែកនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវស្ទាក់ចាប់ឃាត់ខ្លួនចោរលួចម៉ូតូម្នាក់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ។ មន្ត្រីនគរបាលក្រុងក្រចេះបានអោយដឹងថា ជនសង្ស័យឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ…
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងបំពាក់គ្រឿងឥស្សរិយស្ស ជូនដល់បងប្អូនខ្មែររស់នៅក្រៅប្រទេសចំនួន ២៥រូប
(ប្រទេសបារាំង) ៖ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនបងប្អូនខ្មែរ ដែលមានគុណបំណាច់ស្នាដៃ ក្នុងបុព្វហេតុ សប្បុរសធម៌ ស្នេហាមនុស្សធម៌ និងស្នេហាមាតុភូមិ ចំនួន ២៥រូប នៅប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។…
ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ
កិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ។ វេលាម៉ោង៧:៣០ព្រឹក នៅមជ្ឈមណ្ឌលមង្គលសេដ្ឋច័ន្ទ ភូមិ៦ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២
វៀតណាមគាំទ្រចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះបញ្ហាមីយ៉ាន់ម៉ា (ប្រភព ក្រសួងព័ត៌មាន)
ចេញផ្សាយ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ AKP ភ្នំពេញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ – អនុប្រធាននៃគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa បាននិយាយថា ប្រទេសវៀតណាមគាំទ្រចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងមាននិរន្តរភាពជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីពាក់ព័ន្ធនានានៅក្នុងបញ្ហាប្រទេសមីយ៉ាន់ម៉ា។ ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីបញ្ហាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៣ ខែមិថុនា អ្នកតំណាងរូបនេះបានអះអាងថា អាទិភាពកំពូលនាពេលបច្ចុប្បន្ន គឺការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យភាគីទាំងអស់ក្នុងប្រទេសបញ្ចប់អំពើហិង្សា…
ប្រជាពលរដ្ឋចំនួន ២៦គ្រួសារស្នើសុំដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាបមេត្តាជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋផងទាន !
ខេត្តសៀមរាប ÷ កាលពីថ្ងៃសៅរ ១៤ កើតខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២២ក្រុមការងារចុះជួបបងប្អូនប្រជាពលរដ្ឋចំនួន២៦គ្រួសារដែលរស់នៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ៕ មានការកើតទុក្ខមិនសុខចិត្តចំពោះលោក សេង លន ជាមន្រ្តីរដ្ឋបាលព្រៃឈើបានដឹកនាំយកគ្រឿងចក្រមកឈូសឆាយកាយព្រំដោយកំណត់យកដីដើម្បីសាកល្បងដាំកូនឈើក្រញូងដោយមិនបានជូនជាដំណើរដល់ពួកគាត់នោះទេ?ហើយបងប្អូនប្រជាពលរដ្ឋមានការត្អូញត្អែប្រាប់ដល់អង្គភាពរបស់យើងថា គាត់បានអាស្រ័យផលលើដីនេះយូរមកហើយ មានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ ត្រឹមត្រូវជាង២០ឆ្នាំមកហើយ ប៉ុន្តែឥឡូវលោកមេព្រៃថាដីរបស់ពួកគាត់ជាដីរដ្ឋទៅវិញ ៕ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋស្នើសុំអោយមន្រ្តីដែលពាក់ព័ន្ធជុំវិញខេត្តមេត្តាជួយអន្តរាគមន៍ចំពោះលោក សេង លនមន្រ្តីរដ្ឋបាលព្រៃឈើស្រុកស្វាយលើដែលនឹងកំពុងយកគ្រឿងចក្រមកឈូសឆាយលើដំណាំរបស់ពួកគាត់ដោយមិនបានជូនដំណឹង៕ យោងលើឯកសាររបស់ប្រជាពលរដ្ឋបានផ្តិតមេដៃ និងទទួលដឹងឮពីលោក ឆែម…
ប្រជាពលរដ្ឋចំនួន ២៤គ្រួសារស្នើសុំដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាបមេត្តាជួយដោះស្រាយ
ប្រជាពលរដ្ឋចំនួន ២៤គ្រួសារស្នើសុំដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាបមេត្តាជួយអន្តរាគមន៍ចំពោះលោក សេង លន មន្រ្តីរដ្ឋបាលព្រៃឈើដែលបានយកគ្រឿងចក្រមកឈូសឆាយលើដីដំណាំរបស់ពួកគាត់កំពុងអាស្រ័យផលជាយូរមកហើយដោយមិនបានជូនដំណឹងដល់ពួកគាត់ទាល់តែសោះ ៕
ខណ្ឌ សែនសុខ ឃាត់ខ្លួនក្មេងស្ទាវចំនួន 73 នាក់
ចាប់ក្មេងស្ទាវ៧២នាក់ ម៉ូតូ២៨គ្រឿង មានដាវ តើប្រទេសកម្ពុជាយើងទៅជាយ៉ាងណាថ្ងៃអនាគត (៧ ឧសភា ២០២២) ខណ្ឌ សែនសុខ ឃាត់ខ្លួនក្មេងស្ទាវចំនួន 73 នាក់ ដោយដកហូតអាវុធបានមានដូចជា ដាវចំនួន 13 ដើម កាំបិតបុ័ងតោ 2 នឹង ជំពាម ចំនួន2 នឹងម៉ូតូ 28 គ្រឿង នៅតាមបណ្ដោយផ្លូវ 1003 កែង 1966 ក្នុងសង្កាត់ ភ្នំពេញថ្មី…
ប្រព័ន្ធបច្ចេកវិទ្យាជួយដំណើរការក្នុងការធ្វើជំនួញ និងក្នុងការកាងារធំៗជាច្រើនយ៉ាងសកម្ម វាមានភាពប្រសើរ និងរហ័ស ជាងអាជីវកម្មដែលមិនបានប្រើប្រាស់នូវបច្ចេកវិទ្យា
លោកគ្រូក៏បានបញ្ជាក់ទៀតប្រពន្ធ័បច្ចេកវិទ្យាជាធាតុផ្សំចាំបាច់ដែលមិនអាចខ្វះបាននៅក្នុងការក្នុងការធ្វើជំនួញ និងក្នុងការកាងារធំៗជាច្រើនដូចជា ការទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម ផលិតកម្ម កិច្ចការរដ្ឋបាល វិសយ័ធនាគា ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ ការរក្សាទុករាល់កំណត់ត្រាហិរញវត្ថុ និងការងាផ្សេងៗជាច្រើនទៀតអោយមានភាពល្អប្រសើរ។ សូមទាក់ទងមកយើងខ្ញុំតាមរយៈ លេខ 097 444 74 00/ 096 99 66 188/012 36 53 90 Sophat technology ផ្តល់ជូននូវ វិបសាយ និងប្រពន្ធ័គ្រប់គ្រង ល្អបំផុតសម្រាប់អាជីវកម្មខ្នាតតូច ធំ…
សាខាគយនិងរដ្ឋាករប្រចាំខេត្តសៀមរាបសូមជំរាបនិងជូនដំណឹង៖
អនុលោមតាមលិខិតរបស់រាជរដ្ឋាភិបាលលេខ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ និង សេចក្ដីជូនដំណឹងលេខ ១៩៨៣/២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា សាខាគយនិងរដ្ឋាករខេត្តសៀមរាប #សូមជម្រាបជូនដំណឹងដល់សាធារណជនជាពិសេសម្ចាស់យានយន្ដជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធនិងអាករនាំចូលមេត្តាជ្រាបថា សាខាគយនិងរដ្ឋាករខេត្តសៀមរាបនឹងនៅបន្តអនុវត្តការប្រមូលពន្ធនិងអាករនាំចូលលើយានយន្តគ្មានពន្ធក្នុងស្រុករហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ សាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអស់លោក លោកស្រីជាម្ចាស់យានយន្តដែលបានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនាពេលកន្លងមក។ ដោយហេតុថារយៈពេលនៃការអនុញ្ញាតអោយបង់ពន្ធនិងអាករនឹងត្រូវផុតឳសានវាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ទន្ទឹមនឹងនេះសាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមអំពាវនាវ និង លើកទឹកចិត្តដល់ម្ចាស់យានយន្តដែលគ្មានពន្ធទាំងអស់មេត្តារួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករទៅតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ។…
