ខេត្តកំពង់ស្ពឺ : នៅវេលាម៉ោង ២៤ :​ ០០នាទី រំលងអធ្រាត ឈានចូលថៃ្ងទី១៦​ កក្កដា​ ២០២២​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត​ឡើងលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៣-​១០៤ ត្រង់ចំណុចភូមិទី ៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្ត​ ប្រភេទ​កុងទែន័រមួយគ្រឿង​ ម៉ាក​ ​FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេ​ញ​ (3F-​61​96 សណ្ដោងសុឺមីរុឺម៉កពាក់ស្លាក​លេខ ព្រះសីហនុ​ 4A-2011)

អ្នកបើកបរ​ មិនស្គាល់អត្តសញ្ញាណ(ចុះរត់​គេ​ច) រថយន្ត​បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំ​ណុ​ចខាងលើ​ ជួបឧបសគ្គ​រេចង្កូតបុកដើមឈើធ្លាក់ផ្លូវក្រឡាប់ទៅផ្នែកខាងស្តាំដៃផ្លូវជាតិ​ ។

ដើមហេតុ​ រថយន្ត​ដាច់កាឡេមុខ​ បង្កឲរថ យន្ដបាត់ម្ចាស់ការលែងគ្រប់គ្រងបញ្ជាបាន​ តែសំណាង​ល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណេី​រដទៃទៀត។

គ្រោះថ្នាក់នេះបណ្ដាលឱ្យ​ខូចខាតរនាំងការពារផ្លូវប្រវែងប្រហែល ៥០ម៉ែត្របាក់ដើមឈើ ៤ ដើម រថយន្តរខូចខាតយ៉ាងដំណំ.

ហេតុការណ៍ នេះសមត្ថកិច្ចចរាចរណ៍កំពុងអន្ដរាគមន៍​ ហៅរថយន្ដស្ទួច​ និងបន្ដស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុន ដើម្បីយ​កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួ​ច ដើម្បីបន្តនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed