ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបប្រតិភូជាង២០រូប នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដឹកនាំដោយឯកឧត្តម ហ៊ុយ វណ្ណៈ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួង នាវេលាព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ដើម្បីរាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី២កន្លងមក ព្រមទាំងទិសដៅការងារអាណត្តិបន្ត។ ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលដឹកនាំសហព័ន្ធសារព័ត៌មានដ៏ធំមួយនេះរយៈពេល៦ឆ្នាំមកហើយ បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា…
រដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)។ ក្នុងប្រតិបត្តិការនេះ មានប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។ ជនសង្ស័យទាំង៤នាក់នោះ មានឈ្មាះ ទេព សារ៉ា ហៅក្រៅថា ទេព ម៉ៅ, ឈិន…
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារ ត្រូវដោះស្រាយរឿងលុយកម្មករដែលរោងចក្របិទទ្វារ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការដោះស្រាយចំពោះការស្នើសុំករណីរោងចក្របិទទ្វារហើយមិនបានបើកប្រាក់ខែឲ្យកម្មករ ។ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២២ នៅអគារពាណិជ្ជកម្ម និងពិពរណ៍ជ្រោយចង្វារ សម្តេចតេជោ បានបញ្ជាក់ថា ៖« យប់មិញខ្ញុំឃើញរោងចក្រមួយ ហើយល្ងាចមិញមានកម្មករកម្មរិនីទៅខុទ្ទកាល័យខ្ញុំថា បានដាក់ញត្តិជាងមួយខែហើយ មិនទាន់មានចម្លើយ អាលូវនេះសូមបញ្ជាក់ទៅទាំងក្រសួងការងារ ទាំងខុទ្ទការល័យទទួលបានញត្តិហើយ តើរបៀបដោះស្រាយយ៉ាងម៉េច? នរណាគេទទួលញត្តិហ្នឹង ហើយញតិ្តហ្នឹងប្រគល់ឲ្យអ្នកណា ? គេថា ក្រុមហ៊ុនហ្នឹងគេបិទហើយ គេទៅបង្កើតក្រុមហ៊ុន១ទៀត (ប៉ុន្តែហ្នឹងគេបដិសេសថា អត់មានទេ)…
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តអញ្ជើញចូលរួមបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសដល់វិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង…..
ថ្ងៃចេញផ្សាយៈ August 12, 2022 (ខេត្តកំពង់ចាម)៖ នៅថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃ១២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគ្រួសារសាច់សារលោហិត បានបន្តប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង…
ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត….
មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរង ក្រុងស្រុកទាំង៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថង សាវុន បានណែនាំដល់អង្គភាពជំនាញ ត្រូវបន្តចុះបញ្ជីដីអង្គភាពរបស់រដ្ឋ ដីរដ្ឋ ដីសម្បទានក្រុមហ៊ុនឯកជន និងត្រូវព្យាយាមដោះស្រាយទំនាស់នានាដែលកើតឡើងជាមួយប្រជាពលរដ្ឋ…
មនុស្សប្រុសស្រីចំនួន ០៦នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿង បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦ នៅក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ មនុស្សចំនួនប្រាំមួយនាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការរថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿង បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦អស់ចំនួនបីខ្នង នៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តវេអងសណ្តោង ដឹកហ្គាសល្បឿនលឿនចំនុចផ្លូវកោង ហើយបុកតូបបណ្តាលឲ្យក្រឡាប់។ក្នុងហេតុការនេះ គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី៨ សីហា ២០២២ សមត្ថកិច្ចនៅមិនទាន់អាចបញ្ចប់កំណត់ហេតុនៅឡើយ ដោយសារស្ថានភាពនៃគ្រោះថ្នាក់នោះ…
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គរស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក អញ្ជេីញចូលរួមពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងម៉ោង ១៤ និង៣០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯក ឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ពិន…
សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ………
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល ,អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ និងអនុក្រឹត្យលេខ ៥១៦ អនក្រ.តត ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជម្រាបជូន…
សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ………
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល ,អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ និងអនុក្រឹត្យលេខ ៥១៦ អនក្រ.តត ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជម្រាបជូន…
លោក សា មិត្តវីរ: ដាក់រហ័សនាម លោក សោម សម្បត្តិ ថា អាចារ្យកុកស!
ភ្នំពេញ៖លោក ពេជ្រ ធឿន ហៅ សាមិត្ត វីរ: បានប្រាប់អង្គភាព(Khmer ebook news )ឲ្យដឹងថា លោកមិនបានរៀនសូត្រចេះដឹងជ្រៅជ្រះអ្វីទេ ព្រោះលោកស្ទើមួយជីវិតជាកងកំលាំង (មុនឆ្នាំ ១៩៩១ជាប៉ូលិស)ចាប់ពីឆ្នាំ១៩៩១មកA3 និងក្រោយមកទៀតជាទាហាន បំរើរជាតិ បំរើប្រជាជន និងការពារទឹកដី។ ការដែលលោកបានប្តឹងគ្រូជោគជ័យ សោម សម្បត្តិ ទៅតុលាការ មិនមែនត្រឹមតែដើម្បីទាមទា រកយុត្តិធម៏ឲ្យរូបលោកតែប៉ុណ្ណោះទេ តែ“ជារឿងក្តីទាក់ទងនឹងគុណធម៍សង្គម សច្ចធម៍សង្គម និងស្មារតីមនុស្សធម៍” ដើម្បីកុំឲ្យបុគ្កលនេះទៅបោកប្រាស់ជនរងគ្រោះដទៃទៀតក្រោមស្លាក “គុណធម៍ សច្ចធម៍…
តុលាការ បានប្រកាសសាលក្រម ផ្តន្ទាទោស អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកចំនួន ៦ នាក់ទៀត ជាប់ពន្ធនាគារ ……..
ភ្នំពេញៈ នៅព្រឹកថ្ងៃទី២ ខែសីហា នេះ តុលាការ បានប្រកាសសាលក្រម ផ្តន្ទាទោស អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកចំនួន ៦ នាក់ទៀត ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ ករណីចូលប្លន់ផ្ទះអ្នកលក់ឡេ តាមអនឡាញ ឈ្មោះ អ៊ាន សៀវម៉ី កាលពីចុងឆ្នាំ២០២១។ ជនជាប់ចោទទាំង៧នាក់ ត្រូវបានចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស បទសមគំនិត ក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធ…
ករណីទំនាស់ដីធ្លីដ៏រុាំរ៉ៃចំពោះប្រជាពលរដ្ឋ៣៣គ្រួសារត្រូវបានជីកកកាយឡើងមកវិញក្រោមភាពភ័យខ្លាចពីសំណាក់បុគ្គលមានឥទ្ធិពលនៅក្នុងសង្គម……….
ខេត្តបន្ទាយមានជ័យ ÷កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩និង៣០នាទីព្រឹកប្រជាពលរដ្ឋចំនួន ៣៣គ្រួសារបានធ្វើការស្នើសុំដល់អង្គភាពសារព័ត៍មានចំនួន ១៣ អង្គភាពដើម្បីផ្សព្វផ្សាយពីទុក្ខកង្វល់របស់ពួកគាត់ដោយលើកឡើងថា ៉ការប្តឹងទាមទារយកដីទំនាស់មកវិញជាច្រើនឆ្នាំរវាងបុគ្គលមានឥទ្ធិពលពីរនាក់ធ្វើអោយមានការព្រួយបារម្មណ៍ចំពោះប្រជាពលរដ្ឋទន់ខ្សោយ និងងាយរងគ្រោះ ៉អង្គហេតុ ÷ក្រោយពីប្រជាពលរដ្ឋបានឃើញនូវដីការកោះអញ្ជើញលោក សោម សម្បត្តិ ក្នុងរឿងព្រហ្មទណ្ឌលេខ ៣៣៤៨ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២អោយចូលទៅបំភ្លឺនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ១០ព្រឹកនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងតាមពាក្យបណ្តឹងរបស់មេធាវី០៣រូបប្តឹងពីបទ រំលោភលើទំនុកចិត្តបំពានលើភាពល្ងង់ខ្លៅឬភាពទន់ខ្សោយញុះញង់អោយប្រព្រឹត្តបទល្មើសជាអាទិ៍ឬលួចលក់អចលនវត្ថុដែលមិនមែនជាកម្មសិទ្ធរបស់ខ្លួន និងបំភាន់មន្រ្តីសូរិយាដីក្នុងការចុះបញ្ជី ៕ នៅថ្ងៃខែដ៏ដែលនោះផងដែរប្រជាពលរដ្ឋចំនួន៣៣គ្រួសារដែលបានធ្វើការសម្របសម្រួលពីលោក សោម សម្បត្តិមានការភ័យខ្លាចចំពោះការដែលទទួលបានដីសម្រាប់រស់នៅយូរឆ្នាំមកហើយ៕ដោយខ្លាចមានរឿងរ៉ាវដល់ពួកគាត់ក៏បានធ្វើការស្នើសុំដល់លោក…
ករណីទំនាស់ដីធ្លីដ៏រុាំរ៉ៃចំពោះប្រជាពលរដ្ឋ៣៣គ្រួសារត្រូវបានជីកកកាយឡើងមកវិញក្រោមភាពភ័យខ្លាចពីសំណាក់បុគ្គលមានឥទ្ធិពលនៅក្នុងសង្គម………. ខេត្តបន្ទាយមានជ័យ ÷កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩និង៣០នាទីព្រឹកប្រជាពលរដ្ឋចំនួន ៣៣គ្រួសារបានធ្វើការស្នើសុំដល់អង្គភាពសារព័ត៍មានចំនួន ១៣ អង្គភាពដើម្បីផ្សព្វផ្សាយពីទុក្ខកង្វល់របស់ពួកគាត់ដោយលើកឡើងថា ៉ការប្តឹងទាមទារយកដីទំនាស់មកវិញជាច្រើនឆ្នាំរវាងបុគ្គលមានឥទ្ធិពលពីរនាក់ធ្វើអោយមានការព្រួយបារម្មណ៍ចំពោះប្រជាពលរដ្ឋទន់ខ្សោយ និងងាយរងគ្រោះ ៉អង្គហេតុ ÷ក្រោយពីប្រជាពលរដ្ឋបានឃើញនូវដីការកោះអញ្ជើញលោក សោម សម្បត្តិ ក្នុងរឿងព្រហ្មទណ្ឌលេខ ៣៣៤៨ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២អោយចូលទៅបំភ្លឺនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ១០ព្រឹកនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងតាមពាក្យបណ្តឹងរបស់មេធាវី០៣រូបប្តឹងពីបទ រំលោភលើទំនុកចិត្តបំពានលើភាពល្ងង់ខ្លៅឬភាពទន់ខ្សោយញុះញង់អោយប្រព្រឹត្តបទល្មើសជាអាទិ៍ឬលួចលក់អចលនវត្ថុដែលមិនមែនជាកម្មសិទ្ធរបស់ខ្លួន និងបំភាន់មន្រ្តីសូរិយាដីក្នុងការចុះបញ្ជី ៕ នៅថ្ងៃខែដ៏ដែលនោះផងដែរប្រជាពលរដ្ឋចំនួន៣៣គ្រួសារដែលបានធ្វើការសម្របសម្រួលពីលោក សោម…
កុងតឺនឺរមួយគ្រឿងដាច់កាឡេមុខរ៉េចង្កូតបុករនាំងការពារធ្លាក់ផ្លូវបុករះដើមឈើ …
ខេត្តកំពង់ស្ពឺ : នៅវេលាម៉ោង ២៤ : ០០នាទី រំលងអធ្រាត ឈានចូលថៃ្ងទី១៦ កក្កដា ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ត្រង់ចំណុចភូមិទី ៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្ត ប្រភេទកុងទែន័រមួយគ្រឿង ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ (3F-6196 សណ្ដោងសុឺមីរុឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A-2011) អ្នកបើកបរ…
ក្រសួងសាធារណការចេញសេចក្តីជូនដំណឹងផ្អាកការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ……
ភ្នំពេញ ៖ បន្ទាប់ពីឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍បន្តបន្ទាប់ ក្រសួងសាធារណការ និងដឹកជញ្ជូនមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១២ កក្កដា ឆ្នាំ២០២២ បានលើកឡើងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន (CRBC) បាន និងកំពុងដំណើរការសាងសង់មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ ។ បច្ចុប្បន្នការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់ ។ ដើម្បីជៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការងារឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីពេលជូនដំណឹងនេះតទៅ…
