រដ្ឋាភិបាលដឹកនាំពិនិត្យសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា
សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន រួមទាំងសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ខណៈដែលច្បាប់ចាស់ត្រូវបានអនុម័តតាំងពីឆ្នាំ២០០៦ ប៉ុន្តែមិនទាន់អនុវត្តជាក់ស្តែងអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ ការលើកយកមកពិនិត្យឡើងវិញនៅពេលនេះ ជាជំហានដ៏សំខាន់មួយសម្រាប់ការកែសម្រួលច្បាប់សមស្របនឹងស្ថានភាពសន្តិសុខ និងតម្រូវការការពារជាតិរបស់កម្ពុជានាពេលបច្ចុប្បន្ន។ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជាយល់ថា តាមស្ថានភាពបច្ចុប្បន្ន គឺសមស្របសម្រាប់ការអនុវត្តច្បាប់កាតព្វកិច្ចយោធា។ ច្បាប់នេះមានសារៈសំខាន់ណាស់នៅពេលនេះ ដោយសារតែប្រទេសកម្ពុជាបានទទួលរងការឈ្លានពានពីប្រទេសថៃ។ ដូច្នេះកិច្ចការដ៏ចាំបាច់មួយរបស់រដ្ឋាភិបាល គឺការអភិវឌ្ឍសមត្ថភាពវិស័យការពារជាតិ។ លោកបាននិយាយថា ការចាប់ផ្ដើមពិនិត្យលើសេចក្តីព្រាងច្បាប់នេះ ជាសញ្ញាប្រកាសប្រាប់យុវជនត្រៀមខ្លួនបំពេញកាតព្វកិច្ចការពារជាតិ ដើម្បីបង្ហាញមនសិការស្នេហាជាតិ និងកិត្តិយខ្លួនឯងនិងក្រុមគ្រូសារ។ ទន្ទឹមនឹងនេះ លោកបានណែនាំថា…
