Day: December 12, 2025

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យគាំទ្រដល់ទាហានជួរមុខ និងជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយការកើនឡើងនៃជម្លោះព្រំដែន

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយដែលដាក់ចេញវិធានការសម្រាលបន្ទុកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងកងកម្លាំងទាហ៊ានដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងតែបន្ត។ សេចក្តីណែនាំនេះ ដែលចេញផ្សាយកាលពីម្សិលមិញ ធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ទាហាននៅជួរមុខ និងជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយការកើនឡើងនៃជម្លោះ។ ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា វិធានការទាំងនេះកំពុងត្រូវបានអនុវត្តក្នុងស្មារតីសាមគ្គីភាព និងការគាំទ្រមនុស្សធម៌ក្នុងអំឡុងពេលប្រទេសជួបការលំបាក។ យោងតាមសេចក្តីណែនាំ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុត្រូវបានណែនាំឱ្យអនុគ្រោះដល់អ្នកភៀសខ្លួន។ នេះរួមបញ្ចូលទាំងការលើកលែងរាល់កម្រៃ និងការពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ ក៏ដូចជាលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមក្នុងរយៈពេលដូចគ្នា។ ធនាគារជាតិនៃកម្ពុជាបានសង្កត់ធ្ងន់ថា ស្ថាប័ននានាមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមក្នុងអំឡុងពេលនេះទេ។ ការបន្ធូរបន្ថយបន្ថែមទៀតគឺដល់អតិថិជនជាទាហានដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ធនាគារជាតិនៃកម្ពុជាបានណែនាំស្ថាប័ននានាឱ្យលុបចោលឥណទានរហូតដល់១០លានរៀលរបស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន។ សម្រាប់គ្រួសាររបស់ទាហានដែលបានស្លាប់ ឥណទានរហូតដល់…

ក្រសួងជំរុញមន្ត្រីកំណត់អាទិភាពគាំទ្រថ្នាក់រៀនបណ្ដោះអាសន្ន និងលទ្ធភាពបង្រៀនកុមារភៀសសឹក

ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញមន្ត្រីក្រោមឱវាទពាក់ព័ន្ធកំណត់អាទិភាពពីតម្រូវការគ្រឿងឧបភោគបរិភោគចាំបាច់ សម្ភារសិក្សា និងតង់ ដើម្បីប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាពសម្រាប់ជនភៀសសឹក ព្រមទាំងពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធបង្រៀន និងរៀនពីចម្ងាយ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការដើម្បីជួយគាំទ្រសាលារៀនដែលរងប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់។ ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានណែនាំឱ្យបន្តយកចិត្តទុកដាក់តាមដានបច្ចុប្បន្នភាពនៃការវិវឌ្ឍថ្មីៗនៅតាមតំបន់ព្រំដែន ដើម្បីផ្តល់ការគាំទ្រទាន់ពេលវេលាឆ្លើយតបនឹងតម្រូវការជាក់ស្តែង។   រដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់មន្ត្រីជំនាញត្រូវផ្តោតលើការតាមដានសភាពការណ៍ឱ្យបានដិតដល់ និងពិនិត្យលទ្ធភាពជួយគាំទ្រតាមភាពជាក់ស្តែង…

You missed