ពលរដ្ឋរាប់រយគ្រួសារចេញពីជំរំភៀសសឹកស្រីស្នំទៅកាន់ជំរំសុវត្ថិភាពថ្មី
ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងជំរំសុវត្ថិភាពស្រុកស្រីស្នំ ខេត្តសៀមរាប បានបន្តជម្លៀសចេញទៅកាន់ជំរំភៀសសឹកថ្មី ក្រោយពេលទាហានថៃទម្លាក់គ្រាប់នៅជិតអូរជីក ព្រំប្រទល់ខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៥ ខែធ្នូនេះ។ តាមប្រភពពីមន្រ្តីសាលាស្រុកស្រីស្នំ បានឱ្យដឹងថា ក្រោយមានហេតុការណ៍ទម្លាក់គ្រាប់នៅតំបន់អូរជីក ព្រំប្រទល់ស្រុកស្រីស្នំ និងស្រុកចុងកាល់នៅម៉ោង១០ព្រឹកថ្ងៃទី១៥ ខែធ្នូ ពលរដ្ឋដែលកំពុងស្នាក់នៅតាមជំរំភៀសសឹកក្បែរតំបន់នោះ មានភាពភ័យខ្លាច និងរត់ជម្លៀសទៅកាន់ជំរំសុវត្ថិភាពផ្សេងទៀត ក្នុងនោះមកស្រុកក្រឡាញ់ ស្រុកពួក និងចំនួនមកកាន់ក្រុងសៀមរាប។ អភិបាលស្រុកស្រីស្នំ លោក ហ៊ន់ ឫទ្ធិ បានបញ្ជាក់ថា ជនភៀសសឹកទាំងនោះ បានចេញពីជំរំវត្តគោកក្រោល និងជំរំវត្តជ្រោយនាងងួន ហើយអាជ្ញាធរបានសម្របសម្រួលធ្វើចរាចរណ៍នៅតាមដងផ្លូវជូនពួកគេផងដែរ។ យ៉ាងណាមិញ…
