Day: October 26, 2023

ពិធីបុណ្យ​សមុទ្រ​នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​កែប​ ​ចាប់ពី​ ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​

ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា​ ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​ ​នៅ​ខេត្ត​កែប​។​ ​ឆ្នាំនេះ​ជា​លើក​ទី​១​០​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ​និង​ជា​លើក​ទី​៣​ដែល​ខេត្ត​កែប​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​មួយ​នេះ​។​​ ខេត្ត​កែប​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិតនៅ​តាម​ឆ្នេរសមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​។​ ការ​បញ្ជាក់​ពី​កាល​ប​ច្ឆេ​ទ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ទាក់ទង​នឹង​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃចន្ទ​។​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​និង​ជា​ប្រធាន​គណ​:​កម្មការ​អន្តរ​ក្រសួង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១​០​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ជាមួយ​ក្រសួង​ស្ថា​ប​័ន្ធ​ពាក់ព័ន្ធ​ ​ដើម្បី​ត្រួតពិនិត្យ​លើ​ផែន​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​។​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​ ​បាន​លើកឡើង​ថា​ ​ឆ្លងកាត់​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​សម្រាប់​ខេត្ត​កែប​ជំរុញ​និង​លើក​ក​ម្ពស់វិ​ស​័​យ​ទេសចរណ៍​កាន់តែ​មាន​ភាព​មមាញឹក​បន្ថែម​ទៀត​តាមរយៈ​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៅកាន់​អ្នកទេសចរ​អំពី​សក្តានុពល​ដែល​ខេត្ត​មាន​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ខាងមុខនេះ​។​ ​លោក​បាន​ដាក់​គោលដៅ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​ ​គឺ​ត្រូវតែ​មាន​ភាព​សប្បាយរីករាយ​និង​អស្ចារ្យ​តាមរយៈ​ការ​បង្កើត​កម្មវិធី​សប្បាយ​ផ្សេងៗ​ ​សកម្មភាព​ក​ម្សាន្ត​ចម្រុះ​ ​ទាំង​ពេលថ្ងៃ​និង​ពេលយប់​ចាប់​ពី​ថ្ងៃ​ទី​១​ ​ដល់​ទី​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​ ​លោក​រដ្ឋមន្ត្រី​រំពឹង​ថា​៖​…

You missed