Day: December 19, 2021

ពិតជាមិនធម្មតាមែនថៅកែឈេីដ៍ធំ ឈ្មោះ សិុច ចេះមន្តអាគមន៍ អូមអាម បំបាំងភ្នែកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខេត្តព្រះវិហារ មិនឱ្យឃើញឃ្លាំងឈេីថៅកែ សុិច នោះទេ……….

ខេត្តព្រះវិហារ÷គេសង្កេតឃើញថាការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាមគោយន្តកន្ត្រៃ រថយន្តតូចធំហាក់បីដូចជាគ្មានការទប់ស្កាត់និងបង្ក្រាបឡើយពីសំណាក់មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ លោកប្រធានមន្ទីរបរិស្ថានខេត្តផងដែរ ភាគច្រើន ដឹកចូលដេប៉ូឈើ លោកថៅកែ (សិុច) ដែលមានឈ្មោះបោះសម្លេងល្បីល្បាញធំជាងគេក្នុងទឹកដីនៃខេត្តព្រះវិហារ ហើយគ្មានសមត្ថកិច្ចមន្ត្រីជំនាញ និងជាពិសេសគឺលោក ប្រាក់សុវណ្ណ តែម្តងជាចៅហ្វាយខេត្តព្រះវិហារ ក៏មិនហ៊ានបង្ក្រាបដូចមន្ត្រីផ្សេងផងដែរ។ តាមប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងនៅថ្ងៃនេះថា: សព្វថ្ងៃគេសង្កេតឃើញសកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូលដេប៉ូឈើ(លោកសិុច) ដែលដើរអ៊ួតគ្អេងគ្អាងថាក្នុងទឹកដីខេត្តព្រះវិហារនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគេបានឡើយ ព្រោះគេស្កាល់មន្ត្រីតាំងពីថ្នាក់លើដល់ក្រោមរួចរាល់អស់ហើយ មហាជនដាក់ការសង្ស័យថាគ្មានច្បាប់ណាគេអនុញ្ញាត ឲ្យដឹកជញ្ជូនឈើយក មកស្តុករួចដឹកបន្តយកទៅលក់ ចែក ចាយទៅតាមបណ្តាខេត្តនានា យ៉ាងអនាធិបតេយ្យដូច្នេះនោះទេ។ ពលរដ្ឋដាក់ការសង្ស័យថា: មានតែពួកមន្ត្រីខិលខូចមួយចំនួនទេ ដែលលួចឃុបឃិតគ្នាជាមួយមេឈ្មួញខាងលើនេះយកកន្លេលធំបន្លំដេកព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតអំពីផលប្រយោជន៍ជាតិ…

You missed