Day: December 8, 2021

អាជ្ញាធរខេត្ត ចាប់ផ្ដើមយុទ្ធនាការ ដកហូតដីគម្របព្រៃឈើឆ្នាំ ២០០២ ក្នុងស្រុកទឹកផុស ដែលត្រូវបានរងការរំលោភបំពានដោយជនខិលខូចមួយចំនួនយកធ្វើជាកម្មសិទ្ធ…….

អាជ្ញាធរខេត្ត ចាប់ផ្ដើមយុទ្ធនាការ ដកហូតដីគម្របព្រៃឈើឆ្នាំ ២០០២ ក្នុងស្រុកទឹកផុស ដែលត្រូវបានរងការរំលោភបំពានដោយជនខិលខូចមួយចំនួនយកធ្វើជាកម្មសិទ្ធកន្លងមក ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំរុះ ចុះឃាត់គ្រឿងចក្រកំពុងឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២បានមួយចំនួន អាជ្ញាធរខេត្តនឹងដកហូតដីគម្របព្រៃឈើ ដែលជនល្មើសបានឈូសបំផ្លាញ នៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកទុកជាសម្បត្តិរដ្ឋវិញ ហើយនឹងធ្វើការបន្តដកហូតនូវកន្លែងផ្សេងៗទៀត ដែលស្ថិតនៅក្នុងស្រុកទឹកផុស ជាប្រភេទដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលត្រូវបានគេរំលោភយកកន្លងមក ។ អាជ្ញាធរបានកំណត់មុខសញ្ញាជនល្មើស ហើយជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណរិទ្ធិ……..

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីរាជរដ្ឋាភិបាលចូលរួមក្នុងពិធីថ្វាយព្រះភ្លើង(បូជាសព) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានសោយទីវង្គតកាលពីពេលថ្មីៗកន្លងទៅនេះ។ ពិធីថ្វាយព្រះភ្លើងនេះ ត្រូវបានធ្វើឡើងនៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួម ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម…

You missed