ក្រសួងវប្បធម៌កាន់ទុក្ខចំពោះការខូចខាតទាំងស្រុងរបស់ប្រាសាទតាក្របី និងចងចាំទុករាល់ទង្វើឧក្រិដ្ឋកម្មបង្កដោយយោធាថៃ
ក្រសួងវប្បធម៌កម្ពុជា ប្រកាសកាន់ទុក្ខចំពោះការខូចខាតប្រាសាទតាក្របីសាងសង់ដោយមហាបុព្វបុរសខ្មែរ បន្តថែរក្សាដោយពលរដ្ឋខ្មែរ មានអាយុកាលរាប់ពាន់ឆ្នាំ ប៉ុន្តែត្រូវយោធាថៃបានបាញ់សម្លាប់ កម្ទេចប្រាសាទតាក្របីឱ្យខ្ទេចរូបរាង និងរចនាសម្ព័ន្ធប្រាសាទទាំងស្រុងត្រឹមតែមួយពព្រិចភ្នែក។ ក្រសួងវប្បធម៌កម្ពុជា រៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍ថា នៅថ្ងៃទី១០ ខែធ្នូ ប្រាសាទតាក្របីជាទីសក្ការៈរបស់កម្ពុជាបន្តទទួលរងការបាញ់កម្ទេចជាថ្មីបណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបានបំផ្លាញទាំងស្រុង ក្រោយពីយោធាថៃបានបាញ់កម្ទេចម្ដងរួចមកហើយនៅថ្ងៃទី៩ ខែធ្នូ។ ក្រសួងវប្បធម៌រៀបរាប់ដោយក្ដីសោកសង្រេងថា៖«ប្រាសាទតាក្របី ជានិមិត្តរូបនៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ថែរក្សាការពារដោយខ្មែរ ស្ថិតនៅក្នុងព្រៃភ្នំដែលជាជម្រកដ៏សុខសាន្ត និងពុំទទួលរងការខូចខាតពីធម្មជាតិ ឬអាយុកាល ប៉ុន្តែត្រូវបានសម្លាប់ តែមួយពព្រិចភ្នែកដោយយោធាថៃ។»។ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយប្រជាជនកម្ពុជាទាំងអស់ សូមកាន់ទុក្ខចំពោះការខូចខាតទាំងស្រុង របស់ប្រាសាទតាក្របី និងចងចាំទុកនូវទង្វើឧក្រិដ្ឋកម្មនេះនៅក្នុងប្រវត្តិសាស្ត្រនៃការបំផ្លិចបំផ្លាញរបស់យោធាថៃ។ ទោះជាប្រាសាទតាក្របីត្រូវបានបំផ្លាញស្ទើរអស់រូបរាង…
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ កងទាហានថៃ បាននិងកំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ កងទាហានថៃ បាននិងកំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖ * ម៉ោង០៥៖៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។ * ម៉ោង០៥៖៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។ * ម៉ោង០៦ ៖០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។ * ម៉ោង០៦៖០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។ * ម៉ោង០៦៖១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់)…
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យគាំទ្រដល់ទាហានជួរមុខ និងជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយការកើនឡើងនៃជម្លោះព្រំដែន
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយដែលដាក់ចេញវិធានការសម្រាលបន្ទុកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងកងកម្លាំងទាហ៊ានដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងតែបន្ត។ សេចក្តីណែនាំនេះ ដែលចេញផ្សាយកាលពីម្សិលមិញ ធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ទាហាននៅជួរមុខ និងជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយការកើនឡើងនៃជម្លោះ។ ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា វិធានការទាំងនេះកំពុងត្រូវបានអនុវត្តក្នុងស្មារតីសាមគ្គីភាព និងការគាំទ្រមនុស្សធម៌ក្នុងអំឡុងពេលប្រទេសជួបការលំបាក។ យោងតាមសេចក្តីណែនាំ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុត្រូវបានណែនាំឱ្យអនុគ្រោះដល់អ្នកភៀសខ្លួន។ នេះរួមបញ្ចូលទាំងការលើកលែងរាល់កម្រៃ និងការពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ ក៏ដូចជាលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមក្នុងរយៈពេលដូចគ្នា។ ធនាគារជាតិនៃកម្ពុជាបានសង្កត់ធ្ងន់ថា ស្ថាប័ននានាមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមក្នុងអំឡុងពេលនេះទេ។ ការបន្ធូរបន្ថយបន្ថែមទៀតគឺដល់អតិថិជនជាទាហានដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ធនាគារជាតិនៃកម្ពុជាបានណែនាំស្ថាប័ននានាឱ្យលុបចោលឥណទានរហូតដល់១០លានរៀលរបស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន។ សម្រាប់គ្រួសាររបស់ទាហានដែលបានស្លាប់ ឥណទានរហូតដល់…
ក្រសួងជំរុញមន្ត្រីកំណត់អាទិភាពគាំទ្រថ្នាក់រៀនបណ្ដោះអាសន្ន និងលទ្ធភាពបង្រៀនកុមារភៀសសឹក
ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញមន្ត្រីក្រោមឱវាទពាក់ព័ន្ធកំណត់អាទិភាពពីតម្រូវការគ្រឿងឧបភោគបរិភោគចាំបាច់ សម្ភារសិក្សា និងតង់ ដើម្បីប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាពសម្រាប់ជនភៀសសឹក ព្រមទាំងពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធបង្រៀន និងរៀនពីចម្ងាយ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការដើម្បីជួយគាំទ្រសាលារៀនដែលរងប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់។ ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានណែនាំឱ្យបន្តយកចិត្តទុកដាក់តាមដានបច្ចុប្បន្នភាពនៃការវិវឌ្ឍថ្មីៗនៅតាមតំបន់ព្រំដែន ដើម្បីផ្តល់ការគាំទ្រទាន់ពេលវេលាឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ រដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់មន្ត្រីជំនាញត្រូវផ្តោតលើការតាមដានសភាពការណ៍ឱ្យបានដិតដល់ និងពិនិត្យលទ្ធភាពជួយគាំទ្រតាមភាពជាក់ស្តែង…
ក្រុមប្រតិកម្មរហ័ស ភព ១៧ បានបើកកិច្ជប្រជុំត្រួតពិនិត្យ និងបញ្ចូលសមាជិកថ្មី ចំនួន ពីរក្រុមបន្ថែមទៀត មានសមាជិកសរុបចំនួន ៤៥ រូប នៅ ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥
ក្រុមប្រតិកម្មរហ័ស ភព ១៧ បានបើកកិច្ជប្រជុំត្រួតពិនិត្យ និងបញ្ចូលសមាជិកថ្មី ចំនួន ពីរក្រុមបន្ថែមទៀត មានសមាជិកសរុបចំនួន ៤៥ រូប នៅ ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា…
លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ
នៅ ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ណុប ប៊ុនហូរ ជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន ១០ គ្រួសារនៅ ខណ្ឌពោធិ៍សែនជ័យ គ្រួសារ នៅក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏ពិសេសនេះ លោកបានពាំនាំយកអំណោយមួយចំនួនពី សម្ដេចអគ្គមហាសេនាបតីតេជោ…
(បាងកក)៖ ក្រុមហ៊ុនថាមពលយក្សរបស់រដ្ឋថៃ PTT បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញយ៉ាងគំហុក នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៥ ដោយប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជិត ៤០% មកនៅត្រឹម ២១.៥ពាន់លានបាត បើធៀបនឹង ៣៥.៥ពាន់លានបាតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយកាសែត The Nation។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន មូលហេតុចម្បងនៃការធ្លាក់ចុះនេះ គឺដោយសារតែអាជីវកម្មសំខាន់ៗរបស់ខខ្លួន ដូចជា ផ្នែកគីមី និងការចម្រាញ់ប្រេង រកចំណូលបានតិចជាងមុន ស្របពេលដែលអាជីវកម្មរុករក និងផលិតប្រេងកាតរបស់ខ្លួន ក៏លក់មិនសូវដាច់ ហើយតម្លៃលក់ក៏ធ្លាក់ចុះដែរ។ ទន្ទឹមនឹងនេះ ការចំណាយរបស់ក្រុមហ៊ុនក៏កើនឡើងខ្ពស់ជាងមុនផងដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុនថាមពលរបស់ថៃមួយនេះ…
អ្នកសង្កេតការណ៍អាស៊ានតាមដានភាពតានតឹងនៅតាមព្រំដែន
ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ននៃតំណាងការពារជាតិមកពីប្រទេសអាស៊ានចំនួនប្រាំពីរ បានចាប់ផ្តើមត្រួតពិនិត្យភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងកម្លាំងថៃចូលកាន់កាប់ភូមិខ្មែរ សាងសង់របងលួសបន្លា និងរនាំងកង់រថយន្ត និងរុះរើផ្ទះ។ បាត់ដំបង និងបន្ទាយមានជ័យ៖ ការប្រឈមមុខដាក់គ្នារវាងយោធាកម្ពុជា-ថៃ បានកើនឡើងពីភាគខាងជើងទៅព្រំដែនខាងលិច បន្ទាប់ពីកងកម្លាំងថៃបានកាន់កាប់ផ្នែកខ្លះនៃភូមិខ្មែរ សាងសង់របងលួសបន្លា និងរនាំងសំបកកង់ និងរុះរើលំនៅដ្ឋាន។ រដ្ឋាភិបាលកម្ពុជាបានព្រមានពីហានិភ័យខ្ពស់នៃការវាយប្រយុទ្ធគ្នាជាថ្មីចំពេលមានការរំលោភបទឈប់បាញ់ ដូចឃើញដោយអ្នកសង្កេតការណ៍យោធាបរទេស។ ដើម្បីវាយតម្លៃស្ថានភាពសន្តិសុខ ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលមានតំណាងការពារជាតិនៃប្រទេសអាស៊ានចំនួនប្រាំពីរ បានចាប់ផ្តើមដំណើរទស្សនកិច្ចសិក្សាដើម្បីតាមដានស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលជាតំបន់រងគ្រោះដោយសកម្មភាពយោធាថៃ។ បេសកកម្មនេះត្រូវបានសម្របសម្រួលដោយក្រសួងការពារជាតិរបស់កម្ពុជា និងដឹកនាំដោយអនុព័ន្ធការពារប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា លោកវរសេនីយ៍ឯក Nazlee Abdul Rahim…
កម្ពុជាតវ៉ាខ្លាំងលើការទន្ទ្រានដីឯកតោភាគីរបស់យោធាថៃនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ គណៈកម្មការព្រំដែនចម្រុះកម្ពុជាទទួលបន្ទុកព្រំដែនគោក (JBC) បានចេញការតវ៉ាជាផ្លូវការ និងច្បាស់លាស់ប្រឆាំងនឹងអ្វីដែលខ្លួនហៅថា “សកម្មភាពទន្ទ្រានយកដីដោយឯកតោភាគី” ដោយកងកម្លាំងយោធាថៃ តាមផ្នែកជាក់លាក់នៃព្រំដែនគោកកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយលេខាធិការដ្ឋានកិច្ចការព្រំដែនរដ្ឋកាលពីថ្ងៃពុធ JBC បានរៀបរាប់លម្អិតអំពីឧប្បត្តិហេតុចំនួនបីដាច់ដោយឡែកពីគ្នាដែលកើតឡើងនៅចន្លោះថ្ងៃទី 12 ដល់ថ្ងៃទី 14 ខែសីហា ឆ្នាំ 2025 ដែលក្នុងនោះទាហានថៃបានចោទប្រកាន់ថាបានធ្វើការដំឡើងលួសបន្លា សំណាញ់ របាំងការពារ និងសំបកកង់រថយន្តនៅក្នុងតំបន់ដែលកំពុងមានជម្លោះ។ តាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ហេតុការណ៍លើកដំបូងត្រូវបានកត់ត្រាកាលពីថ្ងៃទី១២ សីហា នៅចន្លោះបង្គោលព្រំដែនលេខ៤៦-៤៧ នៅភូមិចកជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។…
ល្បិចកលគ្រោះថ្នាក់របស់ថៃ៖ តើអាចបំបាំងការពិតពីភ្នែកពិភពលោកបានមែនឬ?
(ភ្នំពេញ)៖ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ សេចក្តីរាយការណ៍ជុំវិញល្បិចយោធាដ៏ស្មុគស្មាញ កំពុងបង្កើតសេណារីយ៉ូ រួមបញ្ចូលគ្នាមួយ ដើម្បីរកការទម្លាក់កំហុសដាក់មកលើកម្ពុជា ក្នុងបំណងបំភាន់ភ្នែកពិភពលោក។ ប្រភពដែលអាចទុកចិត្តបាន ពីក្នុងប្រទេសថៃ បានលាតត្រដាងនូវផែនការដ៏ងងឹតមួយរបស់កងទ័ពភូមិភាគទី២របស់ថៃ ដែលចង់បំផ្លាញសន្តិភាព២៦ឆ្នាំរបស់កម្ពុជា ដោយប្រើមីនចាស់ៗ ការក្លែងខ្លួនជាទាហានខ្មែរ និងការបង្កើតភស្តុតាងក្លែងក្លាយជាច្រើនទៀត ដើម្បីចោទប្រកាន់ថា កម្ពុជាល្មើសបទឈប់បាញ់ និងបំពានអនុសញ្ញាអូតាវ៉ា។ ប្រសិនបើល្បិចកលនេះ ត្រូវបានអនុវត្តបានសម្រេចមែន ការរៀបចំរកសន្តិភាពមួយដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាត្រូវបំផ្លាញ នឹងអាចនាំទៅរកការផ្ទុះសង្គ្រាមសាជាថ្មីមិនខានឡើយ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖ ក្នុងបរិយាកាសតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលសង្ស័យមានបង្កប់ស្រទាប់ល្បិចខ្មៅកខ្វក់របស់ក្រុមយោធាថៃថែមទៀតនោះ ប្រភពដែលអាចទុកចិត្តបានពីក្នុងប្រទេសថៃ…
លោក ហ៊ុន សែន៖ ចំណងមិត្តភាពកងទ័ពកម្ពុជា-ហ្វីលីពីន រឹងមាំ នឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរឹងមាំរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងយោធានេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបជាមួយ ឧត្តមសេនីយ៍ឯក Roy M. Galido អគ្គមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ នាព្រឹកមិញនេះ។ លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយឯក Roy M. Galido និងគណៈប្រតិភូរបស់លោក…
គណៈរដ្ឋមន្ត្រីកម្ពុជា អនុម័តលើឯកសារសំខាន់ៗចំនួន៤
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារសំខាន់ៗចំនួន៤។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅរសៀលថ្ងៃនេះ ឯកសារដែលត្រូវបានអនុម័តរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា; សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS); សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ២០២៦-២០២៨; និងសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០២៥-២០៣០។ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល ដែលមាន ២៥ ជំពូក និង ១០៤ មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រង…
កម្ពុជាប្តេជ្ញាប្រែក្លាយអតីតកាលដ៏ឈឺចាប់ ទៅជាសារនៃសន្តិភាព
ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីគ្រប់មជ្ឈដ្ឋានបានប្រមូលផ្តុំគ្នានៅរសៀលថ្ងៃសុក្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញដើម្បីអបអរសាទរជាផ្លូវការនៃព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមុនី្ន។ ថ្លែងក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងស្មារតីចងចាំ យុត្តិធម៌ ឯកភាពជាតិ និងសន្តិភាពយូរអង្វែង។ លោកបានសង្កត់ធ្ងន់ថា ដំណើររបស់កម្ពុជា ពីប្រទេសដែលបន្លាចដោយអំពើប្រល័យពូជសាសន៍ និងសង្រ្គាម ទៅជាប្រទេសមួយដែលសម្គាល់ដោយសន្តិភាព និងការអភិវឌ្ឍន៍ គឺជាគំរូដ៏មានឥទ្ធិពលសម្រាប់ពិភពលោក។ ការប្រារព្ធពិធីនេះធ្វើឡើងបន្ទាប់ពីមានការចុះបញ្ចីនៃទីតាំងសំខាន់ៗចំនួនបីដែលទាក់ទងនឹងរបបខ្មែរក្រហមក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងសម័យប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានធ្វើឡើងកាលពីសប្តាហ៍មុននៅទីក្រុងប៉ារីសប្រទេសបារាំង។…
ទីតាំងប្រាសាទតាមាន់ធំក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់
កម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺករណីជម្លោះពាក្យសម្ដីនៅប្រាសាទតាមាន់ធំរវាងទេសចរជនជាតិខ្មែរនិងទាហានប៉ារ៉ាថៃកាលពីថ្ងៃអង្គារ។ ជាមួយនឹងឧបទ្ទវហេតុដដែលៗនៅប្រាសាទតាមាន់ធំស្ថិតក្នុងខេត្តឧត្តរមានជ័យ ពេលនេះនៅតំបន់នោះក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុត។ ទាហានខ្មែរនិងទាហានថៃបានប៉ះទង្គិចពាក្យសម្ដីយ៉ាងតឹងសរសៃកនិងរុញច្រានគ្នាមួយប្រាវនៅចំណុចប្រាសាទតាមាន់ធំកាលពីថ្ងៃអង្គារ ក្រោយពីទាហានប៉ារ៉ាថៃម្នាក់រារាំងស្ត្រីជាជនជាតិខ្មែរម្នាក់ឡើងទៅទស្សនាប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បំភ្លឺកាលពីថ្ងៃអង្គារថា ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរម្នាក់ក៏មិនសប្បាយចិត្តរហូតនាំដល់ការភាន់ច្រឡំនិងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃម្នាក់នោះបានហាមឃាត់ស្ត្រីជាជនជាតិខ្មែរនោះឡើងទៅទស្សនាប្រាសាទតាមាន់ធំ។ លោកស្រីបន្ថែមថា ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជានិងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ លោកស្រីបានបញ្ជាក់ថា៖ «ភ្លាមនោះមេបញ្ជាការទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា ពោលគឺមិនប៉ះពាល់ដល់ការទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ»។
