លោក ចូ បៃដិន គាំទ្រ «ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌» ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រដល់ការអំពាវនាវឱ្យមាន «ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌» នៅ ក្នុងសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដើម្បីយកអ្នកទោសចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រធានាធិបតីអាមេរិកវ័យឆ្នាំ៨០រូបនេះ ធ្វើការកត់សម្គាល់ខាងលើនៅឯពិធីជួបជុំអ្នកគាំទ្រជាង ២០០នាក់ នៅរដ្ឋ Minnesota កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) និងជាការឆ្លើយតបទៅនឹងស្ត្រីម្នាក់ដែលបានស្រែកដាក់រូបលោក។ ស្ត្រីរូបនេះបាននិយាយថា «ក្នុងនាមខ្ញុំជាបញ្ញវន្តជាជនជាតិ ជ្វីហ្វម្នាក់ ខ្ញុំចង់ឱ្យអ្នក (លោក…
