Day: March 13, 2023

បុណ្យ កតញ្ញូ កតវេទី ចម្រើនព្រះជន្មជូនចំពោះ ឧបាសក អ៊ូ នាង និងឧបាសិកា ឈឹម​ សុខលាង

ថ្ងៃ ពុធ ទី ១១ ខែ មិនា ២០២៣ ក្រុមគ្រួសារកូនចៅទាំងអស់ បានប្រារព្ធកិច្ចការកុសល ដោយបានធ្វើបុណ្យ កតញ្ញូ កតវេទី ចម្រើនព្រះជន្ម ជូនចំពោះ ឧបាសក អ៊ូ នាង និងឧបាសិកា ឈឹម​ សុខលាង សូមអនុមោទនា!!! សូមអនុមោទនា!!! បុណ្យ​កតញ្ញូ​កតវេទី​ភាគច្រើន​គេ​និយម​ធ្វើ​ត្រឹមតែ​មួយ​កំណាត់​ថ្ងៃ​ហើយ​បន្ត​ពេញ​មួយ​ព្រឹក​ទៀត​តែបើ​អ្នកមាន​ល​​​ទ្ធភាព​គេ​អាច​ធ្វើ​ប៉ុន្មាន​ថ្ងៃ​ក៏​បាន​មិន​ខុសឆ្គង​អ្វី​ទេ​ដោយ​មានការ​និមន្ត​ព្រះសង្ឃ​យ៉ាងតិច​ពី​៤​អង្គ​ឡើង​ទៅ។ ពិធីបុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​គោរព​ចំពោះ​លោក​អ្នក​ដ៏​មានគុណ​មាន មាតាបិតា ជីដូន​ជីតា​ជាដើម និង​សូមពរ​ជ័យ​ពី​លោក​អ្នក​មានគុណ​ទាំងឡាយ​នោះ​។ មុន​នឹង​ផ្តើម​ធ្វើបុណ្យ សាមី​ដើម​ទាន​ទាំងអស់​បាន​ពិភាក្សា​គ្នា​លើ​ការ​ចំណាយ​ទិញ​សម្ភារ​សម្រាប់​ពិធីបុណ្យ តាម​លទ្ធភាព…

You missed