Day: August 8, 2022

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត….

មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរង ក្រុងស្រុកទាំង៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថង សាវុន បានណែនាំដល់អង្គភាពជំនាញ ត្រូវបន្តចុះបញ្ជីដីអង្គភាពរបស់រដ្ឋ ដីរដ្ឋ ដីសម្បទានក្រុមហ៊ុនឯកជន និងត្រូវព្យាយាមដោះស្រាយទំនាស់នានាដែលកើតឡើងជាមួយប្រជាពលរដ្ឋ…

មនុស្សប្រុសស្រីចំនួន ០៦នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿង បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦ នៅក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ មនុស្សចំនួនប្រាំមួយនាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការរថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿង បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦អស់ចំនួនបីខ្នង នៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តវេអងសណ្តោង ដឹកហ្គាសល្បឿនលឿនចំនុចផ្លូវកោង ហើយបុកតូបបណ្តាលឲ្យក្រឡាប់។ក្នុងហេតុការនេះ គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី៨ សីហា ២០២២ សមត្ថកិច្ចនៅមិនទាន់អាចបញ្ចប់កំណត់ហេតុនៅឡើយ ដោយសារស្ថានភាពនៃគ្រោះថ្នាក់នោះ…

You missed