Day: June 15, 2022

វៀតណាមគាំទ្រចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះបញ្ហាមីយ៉ាន់ម៉ា (ប្រភព ក្រសួងព័ត៌មាន​​​​​​​​​​​​)

ចេញផ្សាយ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ AKP ភ្នំពេញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ – អនុប្រធាននៃគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa បាននិយាយថា ប្រទេសវៀតណាមគាំទ្រចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងមាននិរន្តរភាពជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីពាក់ព័ន្ធនានានៅក្នុងបញ្ហាប្រទេសមីយ៉ាន់ម៉ា។ ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីបញ្ហាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៣ ខែមិថុនា អ្នកតំណាងរូបនេះបានអះអាងថា អាទិភាពកំពូលនាពេលបច្ចុប្បន្ន គឺការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យភាគីទាំងអស់ក្នុងប្រទេសបញ្ចប់អំពើហិង្សា…

You missed