Day: March 16, 2022

កងកម្លាំងស្វ័យការពារជប៉ុនបានចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាកាលពី៣០ឆ្នាំមុន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាននាវាស្វ័យការពារជើងទឹកជប៉ុន និងនាវិក នៅកំពង់ផែ ខេត្តព្រះសីហនុ នៅនឹងកំពង់ផែដោយផ្ទាល់តែម្តង។ ថ្លែងក្នុងពិធីស្វាគមន៍វត្តមាននាវា និងនាវិកស្វ័យការពារជើងទឹកជប៉ុននេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងរំលឹកពីការចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាដោយកងកម្លាំងស្វ័យការពារជប៉ុនកាលពី៣០ឆ្នាំមុន រហូតមានការពលីជីវិតរបស់ពលរដ្ឋជប៉ុនពីរនាក់លើទឹកដីកម្ពុជានាឆ្នាំ១៩៩៣ គឺលោក Atsuhiti Nakata និងលោក Haruyuki Takata ដោយសារការវាយប្រហាររបស់ខ្មែរក្រហម។ សម្តេចពិជ័យសេនា ទៀ បាញ់…

គយចល័តតំបន់៦ បន្តបង្ក្រាបបានរថយន្តស៊េរីទំនើបអត់ពន្ធ៤គ្រឿង ភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានធ្វើការចុះបង្ក្រាបរថយន្តអត់ពន្ធបានចំនួន០៤គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ យោងតាមអនុសាសន៍របស់លោក គន់ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាព នៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។ រថយន្តទាំង៤គ្រឿងនោះរួមមាន៖ រថយន្តម៉ាក Lexus 570 ចំនួន ០១…

You missed