Day: January 20, 2022

រយៈពេល៣ថ្ងៃ សមត្ថកិច្ចជំនាញខេត្តកំពត ចាប់បង្គា ដែលចាក់បញ្ចូលសារធាតុគីមីចំនួនជាង៦តោនយកទៅដុតកំទេចចោល…..

រយៈពេល៣ថ្ងៃ សមត្ថកិច្ចជំនាញខេត្តកំពត ចាប់បង្គា ដែលចាក់បញ្ចូលសារធាតុគីមីចំនួនជាង៦តោនយកទៅដុតកំទេចចោល ខេត្តកំពត ៖ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ដែលជាមន្រ្តីជំនាញផ្នែកស៊ើបអង្កេតប្រចាំខេត្តកំពតបានធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្តរ ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។ យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។…

លោក កែវ សុខន បានប្រាប់ អ្នកសារព័ត៌មានយើងថា៖ មេឃុំអូរគ្រៀង និងប្រធានសហគមន៍ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លក់ដីអោយគាត់ ហើយគំរាមយកវិញ ថែមទាំងកាប់ដំណាំស្វាយរបស់គាត់ចោលទៀតផង…..

ចំណែកខាងលោកពូ​មេឃុំ បានប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទ័ថា៖ នេះជារឿងមិនពិត វាជាការមួលបង្កាច់គាត់ទាំងស្រុង៕ ព័ត៌មានបឋម៖ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ លោក កែវ សុខន ភេទប្រុស អាយុ ៥១ឆ្នាំ សញ្ជាតិខ្មែរ និង ប្រពន្ធឈ្មោះ៖ ឃាង ដេន អាយុ ៥៧ ឆ្នាំសញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិអូរព្រះឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់ អ្នកសារព័ត៌មានយើងថា៖ខ្ញុំបាទនាងខ្ញុំមានគ្នាចំនួនបួនគ្រួសារ បានទិញដីពី លោកមេឃុំអូរគ្រៀង…

នគរបាលសហការ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្សយ័មួយក្រុម ដែលមានជំនាញខាង​បន្លំ​លួច នឹង​លូក​ហោប៉ៅ តាម​ផ្សារ​នៅ​រាជធានី​ភ្នំពេញ នឹង​តាម​បណ្តា​ខេត្ត​នានា….

ខេត្តកំពត ៖ កាលពី ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តកំពង់ធំ បាន​ធ្វើការ​ឃាត់ខ្លួន មុខសញ្ញា​ជា​ចោរលួច ១​ក្រុម​ជា​បន្ដបន្ទាប់ មាន​ប្រុស​មាន​ស្រី សរុប​១២​នាក់ ក្នុង​នោះ មាន​ម្នាក់​ជា​មេ​ក្លោ​ង គឺ​យាយ​ភិន ។ ​ប្រជាពលរដ្ឋ នឹង​អាជីវករ​ខ្លះ​ទឹកភ្នែក ដោយសារ​ការ​បាត់បង់​មាស នឹង​ប្រាក់​រាប់រយ​រាប់​ពាន់​ដុល្លារ ពី​ស្នាដៃ​ស្ត្រី​ឈ្មោះ សុខ វណ្ណ​នី ហៅ​ភិន ដែល​អ្នក​ណា​ៗ ក៏​ធ្លាប់​ឮ ធ្លាប់​ស្គាល់ យាយ​ភិន…

You missed