Day: August 23, 2021

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី​ បានអញ្ជើញចុះសំណេះសំណាលសួសុខទុក្ខ

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី​ បានអញ្ជើញចុះសំណេះសំណាលសួសុខទុក្ខដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី​ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា)​ ដូសទី៣​ (ដូសជម្រុញ)​ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែ ស្រាពណ៍​ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១​ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកទី៣(ដូសជម្រុញ)​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបេតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចាក់ជូនដល់កងកម្លាំងនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សរុបចំនួន ៩១០នាក់​។​ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម…

ថ្ងៃសែនចិនមិនទាន់នឹងឆ្លងផុតទៅផងស្រាប់តែបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំ

ថ្ងៃសែនចិនមិនទាន់នឹងឆ្លងផុតទៅផងស្រាប់តែបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តជ្រុលទៅបុករះធុងទឹកកកនឹងបង្គោលភ្លើងបាក់រាបដល់ដី… ភ្នំពេញ÷បុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករះទូទឹកកកនិងទូបារីរបស់ប្រជាពលរដ្ឋហើយថែមទាំងបង្កបុកបង្គោលភ្លើងមួយដើមទៀតដែលនៅជាប់នឹងចិញ្ចឹមផ្លូវបាក់រាបដល់ដីរងការគួរខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ សិទ្ធិតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ។ យំតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តម៉ាកហ្វតពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-8166 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតរេពេញផ្លូវ កិនណៈពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកឈាមមួយនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីរថយន្តបង្កងនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅធុងទឹកកកនិងទូបារីរបស់ប្រជាពលរដ្ឋហើយជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់និងរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានយករថយន្តបង្កទៅរក្សាទុកនៅឯកចរាចរណ៍ផ្លូវគោកនៃការិយាល័យនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។

ករណីអាវុធហត្ថចុះឃាត់ខ្លួនជនជាតិចិនចំនួន១០៤នាក់ នៅក្នុងអគារខុនដូរមួយកន្លែង …

(ដឹងការពិតហើយ )ករណីអាវុធហត្ថចុះឃាត់ខ្លួនជនជាតិចិនចំនួន១០៤នាក់ នៅក្នុងអគារខុនដូរមួយកន្លែង .. ​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​ចុះ​ឡោម​ព័ទ្ធ​អគារ​ខុន​ដូ​ដែល​មានកំ​ពស់​ជាង​១០​ជាន់​មួយ​កន្លែង ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ប្រុស​ស្រី សរុប​ចំនួន​១០៤​នាក់ (​ស្រី​២១​នាក់​) ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែសីហា​នេះ នៅ​ចំណុច​អគារ​ខុន​ដូរ​ទីតាំង​លេខ​៩៧ ផ្លូវ​៥០៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​សហការ​ចូលរួម​អំពី​សំណាក់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ខុន​ដូ​ដែល​មានកំ​ពស់​ជាង​១០​ជាន់​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​៥០៨ ខាងលើ ។ ក្នុង​ការ​ចុះ​ឡោម​ព័ទ្ធ​អគារ​ខុន​ដូ​នេះ​ដែរ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន…

You missed