មន្ទីរពេទ្យជ័យជំនះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនមន្ត្រីរាជការ តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនដល់មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង ៨ព្រឹកថ្ងៃនេះតទៅ។ការបើកយុទ្ធនាការនាព្រឹកនេះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងសហការី បានចុះពិនិត្យការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងបានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពមន្ត្រីដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ពួុកគាត់។ ក្នុង ការចុះពិនិត្យ នេះ…
