Day: December 2, 2019

មនុស្សកើនដល់ ១៦នាក់ហើយត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់

តុល្យការគិតត្រឹមនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មនុស្សកើនដល់ ១៦នាក់ហើយត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់ ដែលបានបាក់រលំពេលកំពុង សាងសង់ នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប ក្នុងនោះ៣នាក់ បានស្លាប់បាត់បង់ជីវិត។ សមត្ថកិច្ចនៅកន្លែងកើតហេតុដែលកំពុងជួយសង្គ្រោះជនរងគ្រោះ បានឲ្យដឹងថា មនុស្សទាំង ៣នាក់ដែលបានស្លាប់នោះ មានម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង២នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ជាមួយគ្នានេះ ក្រុមជួយសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បាននិងកំពុងចេញទៅជួយសង្គ្រោះដោយសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។ សូមជម្រាបថា នៅវេលាម៉ោងប្រមាណ…

ទីតាំង​ទូហ្គេម​ផ្ទះ​លក់អេតចាយ​ (ដីឡូតិ៍​) ផ្លូវ​លេខ​៧៨C ក្នុង​​សង្កាត់ស្ទឹងមានជ័យ​ទី​១ នៅតែបន្ត​បើកលេង​យ៉ាងគឃ្លើន​សមត្ថកិច្ច​មិន​មានវិធានការណ៍បង្ក្រាប​

ភ្នំពេញ ៖ ទីតាំង​ទូហ្គេ​ម​មួយកន្លែង​ស្ថិតនៅផ្ទះទិញ​លក់អេតចាយ​ (ដីឡូតិ៍) ស្ថិតនៅផ្លូវ​លេខ​៧៨C សង្កាត់​ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នៅតែបន្ត​បើកលេង​ជារៀង​រាល់ថ្ងៃ​ គ្មាន​សមត្ថកិច្ច​ណា​មក​ធ្វើការបង្ក្រាប​ទាល់តែសោះ​ ហាក់ដូចជាបណ្ដែត​បណ្ដោយ​ខ្លាំង​មែនទែន​។ បើតាម​ប្រភពពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ឲ្យដឹងថា ៖ ទីតាំងខាងលើនេះសំបូរទៅដោយអ្នកញៀនល្បែង ជាក្មេងស្ទាវ ក្មេងទំនើង និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលបានលេងជាប្រចាំថ្ងៃគ្មានខ្លាចសមត្ថកិច្ចសូម្បីតែបន្ដិច។ សូម្បីតែប្រសាសន៍អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅតែគ្មានប្រសិទ្ធភាពសម្រាប់ទីតាំងនេះ ព្រោះតែកន្លែងនេះបានបើកលេងយ៉ាងសេរីជាទីបំផុតដុះស្លែរាប់ឆ្នាំទៅហើយ។ គួរ​រំលឹក​ថា ៖ កាលពីថ្ងៃទី​២០​ ខែមិថុនា ឆ្នាំ២០១៩​…

អាធំវ៉ាក់អើនឹងរថភ្លើងក្រឡាប់ផ្ងារជើងសង្កត់លើអាតូចបណ្ដាលអោយខូចខាតយ៉ាងដំណំ!

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តឃ្លុបដឹកទំនិញ១គ្រឿងបានបេីកក្នុងល្បឿនលឿនក៍ វាក់អើជាមួយនឹងរថភ្លេីងបើកឆ្លងផ្លូវ ជាន់ហ្វ្រាំងបង្ខំរេចង្កូតក្រឡាប់សង្កត់រថយន្តព្រុសរងការខូចខាតយ៉ាងដំណំ តែសំណាងគ្មានមនុស្សរងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅតាមមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

You missed