គិតមកដល់ពេលនេះស្ថានភាពទឹកស្ទឹងសែនពុំទាន់មានអ្វីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនទេ……..
(ខេត្តព្រះវិហារ) ស្ថានភាពទឹកស្ទឹងសែន ក្នុងទីរួមខេត្តព្រះវិហារ ដោយមានភ្លៀងនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បរិមាណទឹកភ្លៀងមានរហូតដល់៩៣,៤ មម ធ្វើឲ្យទឹកស្ទឹងសែនហក់ឡើង កម្ពស់១១,៨០ និងជន់លិចភូមិមួយចំនួននៅក្នុងក្រុងព្រះវិហារ តំបន់ទាប ដូចខាងក្រោម ៖ ១-ភូមិស្រះឈូក សង្កាត់កំពង់ប្រណាក២-ភូមិដំណាក់ សង្កាត់កំពង់ប្រណាក៣-ភូមិកំពុងចម្លង សង្កាត់កំពង់ប្រណាក៤-ភូមិអភិវឌ្ឈ សង្កាត់បាលហាល ក្រុងព្រះវិហារ៥-ភូមិស្ថាពរ សង្កាត់បាលហាល ក្រុងព្រះវិហារគិតមកដល់ពេលនេះស្ថានភាពទឹកស្ទឹងសែនពុំទាន់មានអ្វីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនទេ ៕
