អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី។ លោក នួន ផារ័ត្ន បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ លោក តាន់ ប៊ុនហុង បានធ្វើរបាយការណ៍ពីលទ្ធផលនៃអង្គសន្និបាតសម្រេចបានថា ឆ្នាំសិក្សា២០២៤-២០២៥ មន្ទីរអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការដៃគូ ក្នុងការកៀរគរសម្ភារសិក្សា ដើម្បីផ្តល់ដល់កុមារ…
