ម៉ាក់ប៉ាមិនត្រូវបណ្តោយកូនចំណាយពេលនៅលើអេក្រង់យូរនោះទេ
ម៉ាក់ប៉ាមិនត្រូវបណ្តោយកូនចំណាយពេលនៅលើអេក្រង់យូរនោះទេ ព្រោះប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល ភ្នែកខ្សោយ ឆាប់ខឹងមួរម៉ៅ ឈឺក្បាល ប៉ះពាល់ការគេង កើតជំងឺផ្លូវចិត្ត ក្មេងខ្លះងប់ងុលនឹងទូរស័ព្ទ ទៅជាលែងខ្វល់ជាមួយមនុស្សជុំវិញខ្លួន ជំនួសមកវិញនូវភាពឯកោ។ ការលេងទូស័ព្ទមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ បើសិនជាយើងឲ្យកូនមើលឲ្យបានត្រឹមត្រូវ កំណត់ពេលច្បាស់លាស់ ដោយមានម៉ាក់ប៉ាមើលជាមួយចាំជួយពន្យល់ប្រាប់ គឺអាចឲ្យក្មេងឆ្លាតវាងវៃទៀតផង។
តើមានហានិភ័យអ្វីខ្លះ? បើកូនៗញៀនលេងអនឡាញ តើខ្ញុំគួរតែធ្វើដូចម្តេច?”
“ការញៀនអ៊ីនធឺណិត” សំដៅលើ “ផលប៉ះពាល់អវិជ្ជមានលើការសិក្សា ការងារ សង្គម គ្រួសារ និងមុខងាររាងកាយ និងផ្លូវចិត្តដែលបណ្តាលមកពីការប្រើប្រាស់អ៊ីនធឺណិតច្រើនពេក។” នៅក្នុងសង្គមបច្ចុប្បន្ន ការញៀនអ៊ីនធឺណេតគឺជារឿងធម្មតាក្នុងចំណោមក្មេងវ័យជំទង់ ហើយផលប៉ះពាល់របស់វាដូចជា ការគោរពខ្លួនឯងទាប សម្ពាធក្នុងការសិក្សា ឬការងារ ទំនាក់ទំនងគ្រួសារមិនល្អ ទំនាក់ទំនងបុគ្គលមិនល្អជាដើម។ ក្តីបារម្មណ៍ចំពោះអ្នកប្រើប្រាស់ពិសេសសម្រាប់កុមារៗ ដែលពុំទាន់យល់ច្បាស់អំពីហានិភ័យ និងបច្ចេកទេសការពារសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ហើយក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មើសបច្ចេកវិទ្យា និងផលលំបាកដល់អាណាព្យាបាលរួមមាន៖ – ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង – ប៉ះពាល់ដល់សុខភាព – ភាពងាយរងគ្រោះធ្លាក់ខ្លួនចូលក្នុងបទល្មើសបច្ចេកវិទ្យា – បែកធ្លាយព័ត៌មានឯកជនភាពរបស់គ្រួសារ – …
តើគួរវិនិយោគលើ រូបិយប័ណ្ណគ្រីបតូ ដែឬទេ?
រូបិយប័ណ្ណគ្រីបតូ (crypto) ដំបូងគេបង្អស់ បានឈានដល់កម្រិតនៃភាពជោគជ័យ និងប្រជាប្រិយភាពខ្លាំងគឺ Bitcoin ។ នៅពេលដែលគ្រីបតូបានចាប់ផ្តើម តម្លៃនៃ Bitcoin កាន់តែឡើងខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ សូម្បីតែសព្វថ្ងៃនេះក៏ដោយ។ នៅទីបំផុត មនុស្សបានដឹងពីសក្តានុពលនៃរូបិយប័ណ្ណគ្រីបតូ ថាជាវិធីលឿនបំផុត និងងាយស្រួលក្នុងការរកប្រាក់ចំណេញ ដោយមិនចាំបាច់ចំណាយកម្លាំងច្រើន ឬគ្រាន់តែលើកម្រាមដៃមួយ ក៏បានលុយទៅហើយ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សកាន់តែច្រើន មិនចូលរួមក្នុងការជួញដូរគ្រីបតូ? មនុស្សជាមធ្យម មិនសូវយល់ច្បាស់នៅក្នុងពិភពនៃការជួញដូរ និងការវិនិយោគ នេះអាចជាបញ្ហាស្មុគស្មាញខ្លាំង។ ទន្ទឹមនឹងនោះ មនុស្សភាគច្រើនមិនច្បាស់អំពីគោលគំនិតនៃរូបិយប័ណ្ណគ្រីបតូ ដូចជា…
វិធីការពារគណនី Facebook ពី Hacker
ដោយសង្កេតឃើញថាថ្មីៗនេះ មានគណនី Facebook មួយចំនួនធំត្រូវរងការជ្រៀតចូលប្រើប្រាស់ដោយខុសច្បាប់ពីសំណាក់ជនអនាមិក (Hacker) និងបានប្រើប្រាស់គណនីទាំងនោះទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ឬប្រើប្រាស់ក្នុងការប្រព្រឹត្តិអំពើល្មើសច្បាប់ជាតិផងដែរនោះ ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហាញវិធីសាស្ត្រមួយចំនួនដូចខាងក្រោម ដើម្បី ការពារ និងបង្កើនសុវត្ថិភាពគណនី Facebook ៖ ១. ពិនិត្យមើលនៅត្រង់ចំនុច “Where You’re Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក។ ២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication”…
លោក ចូ បៃដិន គាំទ្រ «ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌» ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រដល់ការអំពាវនាវឱ្យមាន «ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌» នៅ ក្នុងសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដើម្បីយកអ្នកទោសចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រធានាធិបតីអាមេរិកវ័យឆ្នាំ៨០រូបនេះ ធ្វើការកត់សម្គាល់ខាងលើនៅឯពិធីជួបជុំអ្នកគាំទ្រជាង ២០០នាក់ នៅរដ្ឋ Minnesota កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) និងជាការឆ្លើយតបទៅនឹងស្ត្រីម្នាក់ដែលបានស្រែកដាក់រូបលោក។ ស្ត្រីរូបនេះបាននិយាយថា «ក្នុងនាមខ្ញុំជាបញ្ញវន្តជាជនជាតិ ជ្វីហ្វម្នាក់ ខ្ញុំចង់ឱ្យអ្នក (លោក…
ប្រជាពលរដ្ឋជិតឆ្ងាយ បានសម្រុកមកខេត្តសៀមរាបតាំងពីថ្ងៃទី២៨ ខែតុលា មក ដើម្បីរង់ចាំជួបព្រះភ័ក្រ្ត ព្រះធម្មវនវាសី ចន្ទ មុនី
ប្រជាពលរដ្ឋជិតឆ្ងាយ បានសម្រុកមកខេត្តសៀមរាបតាំងពីថ្ងៃទី២៨ ខែតុលា មក ដើម្បីរង់ចាំជួបព្រះភ័ក្រ្ត ព្រះធម្មវនវាសី ចន្ទ មុនី ដែលទ្រង់យាងចូលរួមបុណ្យកឋិនទាននៅវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង។ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋមកពីខេត្តជិតឆ្ងាយដូចជាឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន។ល។ បានចូលរួមខេត្តសៀមរាប នៅពេលដែលព្រះធម្មវនវាសី ចន្ទ មុនី គង់នៅនៅទីនេះ។ នៅបរិវេណប្រាសាទអង្គរវត្ត ទីដែលប្រារព្ធពិធីបុណ្យកឋិនទានមានមនុស្សកកកុញជាច្រើន ហើយចរាចរណ៍តាមដងផ្លូវជុំវិញប្រាសាទនេះ មានការកកស្ទះជាដើម។
ពិធីបុណ្យសមុទ្រនឹងរៀបចំធ្វើនៅខេត្តកែប ចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងរៀបចំធ្វើនៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ នៅខេត្តកែប។ ឆ្នាំនេះជាលើកទី១០ដែលប្រទេសកម្ពុជានឹងរៀបចំពិធីបុណ្យសមុទ្រ និងជាលើកទី៣ដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យមួយនេះ។ ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេស។ ការបញ្ជាក់ពីកាលបច្ឆេទរៀបចំពិធីបុណ្យសមុទ្រនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយទាក់ទងនឹងការងាររៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែបកាលពីថ្ងៃចន្ទ។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រលើកទី១០ បានដឹកនាំកិច្ចប្រជុំនេះជាមួយក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យលើផែនការរៀបចំពិធីបុណ្យសមុទ្រ។ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ឆ្លងកាត់ពិធីបុណ្យសមុទ្រលើកនេះសម្រាប់ខេត្តកែបជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍កាន់តែមានភាពមមាញឹកបន្ថែមទៀតតាមរយៈការផ្សព្វផ្សាយបន្ថែមទៅកាន់អ្នកទេសចរអំពីសក្តានុពលដែលខេត្តមានក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខនេះ។ លោកបានដាក់គោលដៅរៀបចំពិធីបុណ្យសមុទ្រលើកនេះ គឺត្រូវតែមានភាពសប្បាយរីករាយនិងអស្ចារ្យតាមរយៈការបង្កើតកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃនិងពេលយប់ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីរំពឹងថា៖…
ព្រះករុណាព្រះបាទនរោត្តម សីហមុនី នឹងយាងសម្ពោធស្ពានហាលប្រាសាទអង្គរវត្តនៅដើមខែវិច្ឆិកា
ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នឹងដាក់សម្ពោធជាផ្លូវការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដើម្បីគ្រប់គ្រងនូវលំហូរការទស្សនានៅប្រាសាទអង្គរនាឱកាសនោះ ការប្រើប្រាស់ស្ពានហាលខាងលិចដែលទើបជួសជុលរួច ជាច្រកចូលសម្រាប់ការទស្សនា និងបន្តប្រើប្រាស់ស្ពានបណ្ដែតទឹកប្រាសាទអង្គរវត្ត ជាច្រកចេញសម្រាប់ការទស្សនា។ គួរបញ្ជាក់ថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្តនេះ ត្រូវបានជួសជុលក្នុងដំណាក់កាលទី២ចាប់តាំងពីឆ្នាំ២០១៦ និងបានបញ្ចប់នៅចុងឆ្នាំ២០២៣នេះ ដែលមានប្រវែងសរុបជិត១០០ម៉ែត្រ។ ដំណាក់កាលទី១ បានជួសជុសប្រវែង១០០ម៉ែត្រ នៅផ្នែកខាងកើត។ គម្រោងនេះ អាជ្ញាធរជាតិអប្សរា…
៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតកើនភ្ញៀវទេសចរនាំគ្នាមកលេងយ៉ាងច្រើនកុះករ
ខេត្តកំពត ៖ ក្នុងរយ:ពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត-ឆ្ងាយបានជាង៩៦.០០០នាក់ ដែលមានការកើនឡើងប្រមាណ២៤,៥២% បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២២ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ដោយគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត-រាជធានីចំនួន៩៦.៥៦៥នាក់ បានចូលមកសម្រាកលំហែកម្សាន្តតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត ។ លោកប្រធានមន្ទីរបានបន្តទៀតថា ចំនួនភ្ញៀវទេសចរឆ្នាំនេះ គឺមានការកើនឡើងប្រមាណ២៤,៥២% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។…
ទឹកជំនន់ជន់ហូរកាត់ផ្លូវ បែរក្លាយជាកន្លែងលេងសប្បាយរបស់ពលរដ្ឋនិងអ្នកដំណើរ
ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ហូរកាត់ផ្លូវមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ទល់នឹងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បែរក្លាយទៅជាកន្លែងលេងសប្បាយរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើរដំណើរក្នុងការមកលេងទឹកជំនន់នេះ ក្នុងនោះ អាជ្ញាធរបានធ្វើការជូនដំណឹងផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ប្រយ័ត្នកូនចៅលង់ទឹកជាយថាហេតុ ។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងក្រុមការងារបានចុះទៅដល់កន្លែងកើតហេតុ លោកបាននិយាយថា ទឹកជំនន់ដែលហូរកាត់ផ្លូវនោះប្រហែល៣តឹក ក្នុងនោះ លោកបានឃើញមានប្រជាពលរដ្ឋ រាប់រយនាក់នាំគ្នាសម្រុកមកលេង និងធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងទឹកចង់ពាក់កណ្តាលម៉ូតូ ក្នុងនោះលោកក៏បានឃើញមានក្មេង ចាស់ ប្រុស ស្រី នាំគ្នាចុះទៅលេងទឹកជ្រៅយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភពីលង់ទឹកនោះឡើយ…
បើតាមក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៨ រហូតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ប្រព័ន្ធសម្ពាធទាប (ITCZ)
ជធានីភ្នំពេញ ៖ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ រហូតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មវិវដ្ដទៅជាវិសម្ពាធ (Tropical Depression) ហើយនឹងបន្តវិវដ្ដទៅជាព្យុះទី១៦ (Tropical Storm) នៅពេលដើរចូលទៅក្នុងឈូងសមុទ្រ តុងកឹង ហើយព្យុះនេះពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជានោះទេ។ ស្ថានភាពបែបនេះ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា អាចនឹងមានភ្លៀងធ្លាក់ ហើយលាយឡំជាមួយនឹងផ្គរ រន្ទះផងដែរ។ យោងតាមសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែតុលា…
ពលកររាប់រយនាក់បានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ពលកររាប់រយនាក់បានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមកជួបជុំសាច់ញាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលឈមច្រកខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ ឃើញពលករខ្មែរបានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃ១ថ្ងៃរាប់រយនាក់ ក្រោយត្រឡប់ជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរួចរាល់។ នគរបាលច្រកទ្វាររូបនោះបានបញ្ជាក់ថា ពលករខ្មែរដែលត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានពលករទៅធ្វើការនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត និងចូលធ្វើការតាមបន្ទាត់ព្រំដែននៅផ្សារុងក្លឿ ប្រទេសថៃ។ នគរបាលរូបនោះបានបញ្ជាក់ថា មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញមានបងប្អូនពលករបានត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត១ថ្ងៃមានរាប់រយនាក់ ហើយជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានជូនក្រម៉ាម្នាក់មួយដល់ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ។ នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា នៅពេលពលករត្រឡប់ចូលមកកម្ពុជា ហើយត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញ គឺមន្ត្រីជំនាញច្រកទ្វារបានសម្រួលបែបបទជូនអោយបានទាន់ពេលវេលាយ៉ាងល្អប្រសើរនិងឆាប់រហ័ស ៕…
មេដឹកនាំកំពូលអីរ៉ង់ព្រមានថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ «អំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាជាបន្ទាន់»
(ឌូបៃ)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា «អំពើប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវតែបញ្ឈប់បន្ទាន់ មួយថ្ងៃមុនពេលប្រធានាធិបតីអាមេរិក លោក Joe Biden បំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ អ៊ីស្រាអែលបានប្តេជ្ញាលុបបំបាត់ចលនាហាម៉ាស ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១,៣០០ នាក់…
ភ្ញៀវទេសចរជិត២លាននាក់ធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្ញៀវទេសចរប្រមាណ ១,៨៩លាននាក់ បានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានានៅទូទាំងប្រទេសក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ កើនឡើង ៥២,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវបរទេសប្រមាណ ២៧,០០០នាក់ កើនឡើង ៩០,៥ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ បានធ្វើដំណើរកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ របាយការណ៍បង្ហាញថា តំបន់វប្បធម៌ រួមមានខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារ ដោយកត់ត្រាចំនួនភ្ញៀវទេសចរចំនួន ២០៤,៦០៧នាក់ និងតំបន់មាត់សមុទ្រដូចជា ខេត្តព្រះសីហនុ កែប កំពត និងកោះកុង ដែលមានភ្ញៀវទេសចរចំនួន ៣៥៧,០៣៩នាក់។ តំបន់ភាគពាយ័ព្យមានដូចជា…
Pchum Ben traffic brings cheers to Phnom Oudong
Thousands of Khmer domestic tourists are descending on Oudong Mountain this weekend to undertake a pilgrimage of sorts to the temples during the Pchum Ben holidays providing tourism and food…
