ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសន្និសីទសារព័ត៌មាន ស្តីពីនីតិវិធី
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសន្និសីទសារព័ត៌មាន ស្តីពីនីតិវិធី និងយន្តការនៃការបើកផ្តល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ និងជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមតំណាងក្រសួងផែនការ តំណាងសាលារាជធានីភ្នំពេញ តំណាងសសយក និងតំណាងធនាគារឯកទេសវីង ៕
កម្មវិធីចាក់វ៉ាក់សាំង បានមកដល់ហើយ!!
កុំឲ្យខកខាន អ្នកនៅ #ខណ្ឌដូនពេញ!!! កម្មវិធីចាក់វ៉ាក់សាំង បានមកដល់ហើយ!! សូមប្រជាពលរដ្ឋ រស់នៅ ខណ្ឌដូនពេញ អញ្ជើញទៅចាក់វ៉ាក់សាំង ដូសទី១ (១០ មិថុនា ដល់ ២៣ មិថុនា ២០២១) និង ដូសទី២ (២៥ មិថុនា ដល់ ០៨ កក្កដា ២០២១) នៅតាមទីតាំងដូចខាងក្រោមនេះ ដោយត្រូវទៅជួបអាជ្ញាធរមូលដ្ឋានយកលិខិតអញ្ជើញជាមុនសិន!
ពិធីប្រកាសចូលកាន់មុខដំណែង អភិបាលរង នៃគណ:អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុកនិងប្រធាន អនុប្រធានការិិយាល័យចំណុះអោយស្រុក ក្រោបអធិបតីភាព ឯក ឧត្តម ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគីរី
ពិធីប្រកាសចូលកាន់មុខដំណែង អភិបាលរង នៃគណ:អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុកនិងប្រធាន អនុប្រធានការិិយាល័យចំណុះអោយស្រុក ក្រោបអធិបតីភាព ឯក ឧត្តម ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគីរី ខេត្តមណ្ឌលគីរី ÷ ថ្ងៃច័ន្ទ ៥រោច ខែចេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ពិធីប្រកាសចូលកាន់មុខដំណែង អភិបាលរង នៃគណ:អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុកនិងប្រធាន អនុប្រធានការិិយាល័យចំណុះ ស្រុក ក្រោបអធិបតីភាព ឯក…
អាជ្ញាធរខណ្ឌច្បារអំពៅ ចុះពិនិត្យបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ តាមដងទន្លេ ក្នុងភូមិសស្ត្រ ខ្លួនគ្រប់គ្រង……
ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះ លោក រស់ សុភ័ក្ត អភិបាលរង តំណាង លោកចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ បានដឹកនាំមន្ត្រីក្រុមការងារ ចុះពិនិត្យ និងចែកសេចក្តីជូនដំណឹង ដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ នៅលើផ្ទៃទន្លេ ក្នុងភូមិ សាស្ត្រខណ្ឌច្បារអំពៅ ។លោកអភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារ ចុះចុះត្រួត ពិនិត្យ ណែនាំ ដល់អ្នករស់នៅ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
នៅរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី ២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ ២០៣០(P4G) ស្ដីពីការលើកកម្ពស់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាបន្នពីជំងឺឆ្លងកូវីដ១៩ ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០នាក់ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត។ ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហានាំឱ្យមានបម្រែបម្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាទាំងនេះ។ ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ…
ករណីឡានយុីឌុបដឹកឥតឡើងត្រង់ចំណោតអូរផ្លាយមិនរួច រអិលមកក្រោយតែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ?
ករណីឡានយុីឌុបដឹកឥតឡើងត្រង់ចំណោតអូរផ្លាយមិនរួច រអិលមកក្រោយតែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ? ស្រុកពេជ្រាដា ÷ នៅល្ងាចនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣ និង០០នាទីមានឡានយុីឌុបពាក់ស្លាកលេខ ត្បូងឃ្មុំ ៣ A ១៧៧៨ ដឹកឥតបានឡើងត្រង់ចំណោតភ្នំអូរផ្លាយហើយឡើងទៅមិនរួចបានរអិលមកក្រោយដោយទទឹងលើទ្រូងផ្លូវចំត្រង់ចង្កេះភ្នំតែម្តងប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនិងបងប្អូនប្រជាពលរដ្ឋនោះទេ?។ ភ្លាមៗនោះដែរមានមន្រ្តីប៉ូលីសស្រុកពេជ្រាដាដឹកនាំដោយលោកអធិការរងទទួលផែនចរាចរណ៍បានមកជួយសម្រួលក្នុងការបញ្ជៀសកុំអោយមានការកកស្ទះ និងរកឡានដើម្បីធ្វើការអូសឡានដឹកឥតនោះចេញពីផ្លូវដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរ។ ប្រសិនបើបងប្អូនធ្វើដំណើរមកដល់ចំណុចខាងលើនេះមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ពីព្រោះមេឃកំពុងភ្លៀង និងរអិលហើយឡាននៅពាក់កណ្តាលផ្លូវតែម្តង។សូមអរគុណ(បឋម)
(ការពិតត្រូវបានលាតត្រដាង)កិច្ចសម្ភាសន៍ផ្ទាល់ជាមួយ លោក វណ្ណាម៉ាប់ អភិបាលរងស្រុក និងជាប្រធានលេខាធិការដ្ឋាននៃគណ:បញ្ជាការឯកភាពស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ÷ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ៨ និង៣០នាទីព្រឹកតបតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិទី០៤ ពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរីក្នុងគោលបំណងធ្វើការផ្សព្វផ្សាយចំពោះការសង្ស័យលើករណីការកាប់ទន្រ្ទានដីព្រៃសហគមន៍ជនជាតិដើមភាគតិចពូនងធ្វើជាកម្មសិទ្ធិនោះត្រូវបានប្រគល់មកដល់ពួកគាត់ថែរក្សា វិញហើយ។ យោងលើអង្គហេតុ កាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ លោក ប៉ប ចើប និងលោក ស្រើក ឆើញ (តំណាងប្រជាពលរដ្ឋភូមិ ពូទិល)បានដាក់ពាក្យបណ្តឹងនៅការិយាល័យនីតិកម្ម បានប្តឹងឈ្មោះ…
សូមជូនកុសលផលបុណ្យដល់សប្បុរសជនដូចខាងក្រោម
សូមជូនកុសលផលបុណ្យដល់សប្បុរសជនដូចខាងក្រោម ១.លោកស្រី ជា គឹមសាង និងស្វាមីព្រមទាំងបុត្រ ឧបត្ថម្អអង្ករ ១បេ 50 គីឡូ ២.អ្នកគ្រូ ហឿង ស្រីពៅ(ស៊ុបភើ ឃែរ) ចំនួន ៣០ដុល្លារ ៣.គ្រុយ វណ្ណនី សំអុល ភត្រា និងសំអុល កញ្ញា ចំនួន ២ដុល្លារ និង៣២,០០០រៀល ៤.អ្នកគ្រូ ណុប ចាន់ណា និងស្វាមី ចំនួន ៥ដុល្លា…
⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️
⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️ ពិធីបុណ្យចូលឆ្នាំគឺជាពិធីបុណ្យធំមួយដែលប្រជាជនខ្មែរតែងប្រារព្ធឡើងរាល់ឆ្នាំ ដូចនេះបងប្អូនខ្មែរយើងក៏បានរៀបចំដង្វាយមានទៀន ធូប ផ្កាភ្ញី ជាដើមសម្រាប់អបអរទទួលទេព្តាឆ្នាំថ្មី។ ជាក់ស្តែង សម្រាប់ទេព្តាថ្ងៃមហាសង្ក្រាន្តនឹងប្រារព្ធធ្វើនៅថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០២១ វេលាម៉ោង ៤:០០ នាទីទៀបភ្លឺ ព្រះនាមមណ្ឌាទេវី។ ➥ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤ របស់កុបិលមហាព្រហ្ម ដែលប្រសូត្រចេញដោយ ការផឹកអង្កាំ ៧គ្រាប់ដោយនាង “កាយ៉ាទ្រី មន្ទ្រា” ដែលជាព្រះមហេសីទី១…
រណ្ដាប់ទទួលទេវតាឆ្នាំថ្មី :
រណ្ដាប់ទទួលទេវតាឆ្នាំថ្មី :រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ថែមលើនេះត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន ហើយក្រៅពីនេះត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ…
