បើកបុករះបន្តគ្នារវាងរថយន្តដឹកឥដ្ឋ២គ្រឿង និងម៉ូតូរុឺម៉កមួយគ្រឿងគាបជាប់ទៅមុខលែងរួចបណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ…….
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង ត្រូវអ្នកបើកបរបើកថយក្រោយក្នុងបំណងចូលការដ្ឋានសំណង់ តែឡើងទួលមិនរួច បែរជារអិលទៅមុខជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករុញរថយន្តប្រាដូគាបជាប់នឹងរុឺម៉កម៉ូតូ ហើយមិនទាន់អស់ល្បឿនក៏ទៅបុកប៉ះរថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧និង៣០ នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១០៥កា ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនកើតហេតុមានរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0493 ដឹកឥដ្ឋពេញរថយន្ត បានបើកថយក្រោយក្នុងគោលបំណងចូលក្នុងការដ្ឋានសំណង់នៅក្បែរនោះ ក៏ប៉ុន្តែដោយសារច្រកចូលមានទួល ហើយមានទឹកភក់រអិលទៀតទើបធ្វើឲ្យរថយន្តបើកថយក្រោយឡើងមិនរួច បែរជារអិលទៅមុខហើយជាន់ហ្វ្រាំងមិនសុីទៀតក៏ជ្រុលទៅបុកពីទទឹងរថយន្តម៉ាក PRADO…
ប្រតិភូ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ រងផលប៉ះពាល់ទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ……
ខេត្តបន្ទាយមានជ័យ ÷ គិតត្រឹមថ្ងៃទី ១១ខែតុលាឆ្នាំ ២០២១ នេះ ទាំង ៩ ស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់សរុប 48 ខ្សែប្រវែង 437,000ម៉ែត្រ បើធៀបទៅនឹងឆ្នាំ 2020 ផ្លូវជនបទរងផលប៉ះពាល់ទឹកជំនន់សរុបទូទាំងខេត្តចំនួន 68 ខ្សែប្រវែង 764,000ម៉ែត្រ នេះគឺជារបាយការណ៍សង្ខេបរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នាឱកាស ប្រតិភូរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម អុិន…
សម្ដេចក្រឡាហោម ស ខេង អញ្ជេីញជាអធិបតី ក្នុងពិធីប្រកាស ឯក ឧត្តម ថង សាវុនចូលកាន់មុខតំណែងជាអភិបាលខេត្តមណ្ឌលគីរី………..
ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ងីចាន់សុផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តមណ្ឌលគិរី និងកងកំលាំងទាំងបីប្រភេទ ជាច្រើនរូបទៀតផងដែរ។តាមព្រះរាជក្រឹត្យព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងឯកឧត្តម ថង សាវុន ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ខណៈដែលអតីតអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម…
ករណីប្លន់ម៉ូតូបានសម្រេច តែគេចមិនរួចពីសមត្ថកិច្ច ក្រោយបង្ក្រាបដកហូតបានកាំភ្លើងខ្លី១ដើម និងម៉ូតូ២គ្រឿង……
ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោយធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូពីយុវជនម្នាក់ទៀតបានសម្រេច។ ករណីឃាត់ខ្លួនបានធ្វើឡើងនៅម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១លើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថាយុវជនជាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន ម៉េងហ័ង អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិសិរីអណ្តែត ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបក្ខពួកពីរនាក់ផ្សេងទៀតដែលបានគេចខ្លួនបាត់មានឈ្មោះ ១- ស៉ឹម រស្មី អាយុ២១ឆ្នាំ រស់នៅជាមួយជនសង្ស័យខាងលើ និង ២- ឈ្មោះ វិន…
លោកម៉ុក ច័ន្ទករុណាដំណាងអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ…..
រាជធានីភ្នំពេញ ÷នៅយប់ថ្ងៃចន្ទ ០៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១វេលាម៉ោង២០:០០នាទីដល់ម៉ោង ២២:០០នាទីយោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដាក់កម្លាំងសរុបចំនួន៣៨នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ( ត្រង់ចំណុចរូបសំណាកលោកតាក្រមង៉ុយ )ស្ថិតនៅតិរះវិថីព្រះសុីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ • មធ្យោបាយឆ្លងកាត់សរុប ២៦៧ចំនួនគ្រឿង…
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង…….
នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន…
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះធ្វើការឆែកឆេរ និងដកហូតសម្ភារៈមួយចំនួន ដោយសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ………
រាជធានីភ្នំពេញ÷នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធរួមទាំងអស់ បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ដោយសង្ស័យថា ពុំមានច្បាប់ត្រឹមត្រូវ។ ដោយនៅក្នុងការចុះត្រួតពិនិត្យនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដកហូតសម្ភារៈមួយចំនួន ដើម្បីយកទៅធ្វើការត្រួតពិនិត្យ ដើម្បីបញ្ជាក់ថា ឱសថបុរាណទាំងនោះ មិនមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ចំពោះការដកហូតសម្ភារៈទាំងអស់នេះ គឺត្រូវយកទៅធ្វើតេឡើងវិញ ដើម្បីបញ្ជាក់ថា សម្ភារៈទាំងអស់នេះ…
រន្ធត់មែនរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យដាក់កង់ផ្លោងខ្ទៀតចូលទៅកន្លែងលក់កូនឈើនឹងរូបចម្លាក់..
រាជធានីភ្នំពេញ៖(បុរសម្នាក់បើករថយន្តដឹកទំនិញមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ អា ក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្ដាលរថយន្តមួយគ្រឿងទៀតកំពុងតែបត់ឆ្លងផ្លូវបុកពេញទំហឹងដាក់កង់ម្ខាងផ្លោងខ្ទៀតទៅបុករះចូលកន្លែងលក់កូនឈើនឹងរូបចម្លាក់រងការខូចខាតយ៉ាងដំណំ រត់យន្តបង្កខំប្រឹងព្យាយាមបើករត់រហូតមកដល់នឹងរង្វង់មូលនាងមច្ឆាទើបរថយន្តបែកកង់ទៅមុខលែងរួចតៃកុងនៅចាំអីទៀតបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង២០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦ អា ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងភាពបានឃើញបុរសម្នាក់បើករថយន្តម៉ាក TRANSI ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AT-0448 បើកធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេលនោះស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក Toyfa Hilux Revo បញ្រ្ចាស់ទិសដៅគ្នាពីត្បូងមកជើងដល់ផ្លូវបំបែកជាបីក៏បានបួងចង្កូតបត់ឆ្វេងមិនប្រយ័ត្នជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យរថយន្តដឹកអីវ៉ាន់របស់ក្រុមហ៊ុន គីម សេង អុិច ប្រេសដាក់ម្ខាងផ្លោងខ្ទៀតបន្តបុករះចូលកន្លែងលក់កូនឈើនិងរូបចម្លាក់តុក្កតានិងរូបមាន់ធ្វើអំពីស៊ីម៉ងត៍រងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្ដទាំង២គ្រឿងរួមទាំងអ្នកបើកបររថយន្តដឹកអីវ៉ាន់ទៅកាន់ចរាចរណ៍ផ្លូវគោក…
ប្រតិបត្តិការនៃការជួយសង្រ្គោះជនរងគ្រោះដោយករណីលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ……
ខេត្តព្រះសីហនុ ÷កាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់បន្ទាប់ពីជនរងគ្រោះចុងក្រោយត្រូវបានក្រុមជួយសង្រ្គោះបានរកឃើញនៅវេលាម៉ោង០១ និង០០នាទី រំលងអាធ្រាត ចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។ សូមជម្រាបជូនថាជនរងគ្រោះមានគ្នាចំនួន០៥នាក់ ដែលមានរាយឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ឡេង ឌៀប ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញា៉ហេង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់…
អគ្គីភ័យបានឆាបឆេះផ្ទះមន្រ្តីចូលនិវត្តម្នាក់រងការខូចខាត ទ្រព្យសម្បិត្តអស់មួយចំនួនបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី…..
រាជធានីភ្នំពេញ÷ផ្ទះមន្រ្តីចូលនិវត្តន៍ម្នាក់ត្រូវបានអគ្គិភ័យឆាប់ឆេះបណ្ដាលឲ្យរងការខូចខាតសម្ភារៈប្រើប្រាស់អស់មួយចំនួន តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងករណីអគ្គីភ័យនេះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៤០នាទីព្រលប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ចំណុចផ្ទះលេខ២៣៧២ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ៤៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមព័ត៌មានដែលក្រុមការងារយើងទទួលបានពី លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនឹងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ សួង សារ៉ូ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ ចំពោះអគី្គភ័យដែលបានឆាបឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ នៅក្នុងហេតុការណ៍ខាងលើនេះដែរ បណ្ដាលឲ្យឆាប់ឆេះ…
ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ…..
ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្ដក្រចេះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។ កិច្ចប្រជុំមានរបៀបវារៈ ចំនួន៣ ទី១.ពិនិត្យសេចក្តីព្រាងរបាយការណ៍-ការចូលរួមមានយោបល់កែសម្រួលបំពេញបន្ថែមលើកសេចក្តីព្រាងរបាយការណ៍តាមមន្ទីរអង្គភាព -អភិបាលស្រុក ក្រុង សង្ខេបពីស្ថានភាពទូទៅក្នុងដែលសមត្ថកិច្ចក្រុង ស្រុក ទី២.ពិនិត្យលើការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម -ការពង្រឹងអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព -ការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក…
អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល….
អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ (ត្បូងឃ្មុំ)៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត…
អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្តល់ស្បៀងជាអំណោយដ៍ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៩៩គ្រួសារ …….
អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្តល់ស្បៀងជាអំណោយដ៍ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៩៩គ្រួសារ និងតាមខ្នងផ្ទះផ្ទាល់ ១២គ្រួសារ ក្នុងឃុំបត់ត្រង់ នាព្រឹក០២ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះផ្តល់អំណោយគ្រឿងបរិភោគ បរិភោគ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនប្រជាពលរដ្ឋរងផលប៉ះពាលដោយទឹកជំនន់ ៩៩គ្រួសារ ទូទាំងឃុំបត់ត្រង់ និងគ្រួសារក្រីក្រ ១២គ្រួសារ ក្នុងភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់…
រថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល នៅស្រុកភ្នំស្រួច……
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថៃ្ងសៅរ៍ទី ២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥.៤៥នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៧៤-៧៥ ត្រង់ចំណុចភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត (ដឹកទំនិញកូនឈេី) រថយន្តម៉ាក Hyundai ពណ៌ស ស្លាកលេខ កោះកុង 3A-0782 បើកបរដោយឈ្មោះ សំ សុវណ្ណារ៉ុង ភេទប្រុស អាយុ ២៤ឆ្នាំ អ្នករួមដំណើរ ឈ្មោះ ម៉ៅ…
រថយន្តសាំយ៉ុងមួយគ្រឿងកំពុងតែធ្វើដំណើរសុខៗស្រាប់តែបែកកង់រេចង្កូតបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃទាំងកណ្តាលថ្ងៃត្រង់………..
ខេត្តកណ្ដាល÷រន្ធត់ខ្លាំងណាស់រថយន្តសាំយ៉ុងមួយគ្រឿងកំពុងតែបើកសុខសុខស្រាប់តែបែកកង់រេចង្កូតបុកទ្រូងផ្លូវបាក់ជើងទ្រមេឃបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣នឹង១០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិជីមី ឃុំស្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរចេញពីខេត្តកំពតឆ្ពោះទៅផ្សានាគមាសក្រុងភ្នំពេញ គោបំណងដឹកសំបកបាវយកទៅដាក់ឲ្យម៉ូយរូបគាត់ជាអ្នកបើករថយន្តសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខតាកែវ2A-2352ក្នុងទិសដៅពីកើតមកលិចស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុរថយន្តរបស់គាត់ក៏បានបែកកង់ក៏រេចង្កូតបុកជាមួយនឹងទ្រូងពុះចែកផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋតាមបណ្ដោយផ្លូវតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់មើលឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចប្រាប់ឲ្យម្ចាស់រថយន្តទំនាក់ទំនងទៅខាងរថយន្តស្ទូចដើម្បីស្ទូចយករថយន្តចេញពីកន្លែងកើតហេតុយកទៅជួសជុលដោយខ្លួនឯង។
