អធិការរងក្រុងតាខ្មៅម្នាក់ ត្រូវបាន សម្តេចក្រឡាហោម ស ខេង ដកហូតមុខតំណែង ព្រោះជួបជុំផឹកស៊ី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩……
ខេត្តកណ្តាល ៖ លោកវរសេនីយ៍ត្រី ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យក្រោមរូបភាព «ដកហូតមុខតំណែង» ពីអធិការរង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យមកជាមន្ត្រី ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ នេះបើយោងតាមប្រកាសដែលទើបទទួលបាន នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា លោក…
មន្ត្រីយោធាម្នាក់ខឹងស្រីស្នេហ៍មិនព្រមទៅតាមទាញកាំភ្លេីងបាញ់មួយគ្រាប់ដេីម្បីរំសាយកំហឹង.ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនយកមកវាស់កំពស់…..
(ខេត្តសៀមរាប)÷កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការសហការគ្នាស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមន្ត្រីយោធានៃកងវិស្វកម្មក្រសួងការពារជាតិម្នាក់ករណីបាញ់បោះនៅហាង ម៉ែក្មេក ៥ ដោយសារមានទំនាស់ជាមួយស្រីស្នេហ៍របស់ខ្លួន។ លោកវរ:សេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ,ក្រុមការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងនគរបាលក្រុងសៀមរាបបានសហការគ្នាបើកការស្រាវជ្រាវ ករណីផ្ទុះអាវុធ នៅវេលាម៉ោង ២២ និង ០០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១…
ករណីឃាត់ខ្លួនក្រុមឆក់យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ បាន១៣នាក់ រួមនិងវត្ថុតាង…….
រាជធានីភ្នំពេញ ៖ បង្ក្រាបឃាត់ខ្លួនក្រុមឆក់យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ បាន១៣នាក់ រួមនិងវត្ថុតាងមួយចំនួនទៀតហេតុការណ៍បានកើតឡើងអំឡុងខែកញ្ញា ឆ្នាំ២០២១នៅរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ និងធ្វើការបង្ក្រាបបានជាបន្តរបន្ទាប់នៅថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២១ ក្នុងផ្ទះសំណាក់យីហោ សីហះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យទី១ឈ្មោះ អឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ ទី២ឈ្មោះប៊ុណ្ណា រដ្ឋា ហោថា ភេទប្រុស…
ឆ្លងចរន្តអគ្គីសនីឆេះផ្ទះស្តុកគ្រឿងជ័រតុទូរកៅអេីយ បណ្តាលឲ្យរងការខូចខាតសម្ភារៈអស់មួយចំនួន នៅខណ្ឌទួលគោក….
ភ្នំពេញ÷ អគ្គិភ័យឆាបឆេះផ្ទះស្តុកគ្រឿងជ័រតុទូរកៅអេីយ មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរត់ជួយអន្តរាគមន៍ និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ក៏ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ២៥០ ផ្លូវ១៤៦z ភូមិ១០ ក្រុម២៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីក្នុងផ្ទះខាងលេី ដោយពុំមានមនុស្សស្នាក់នៅឡេីយ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាយកដែកមកកាត់សោរទ្វារ ដើម្បីយកបំពង់មកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់។…
ពិធីបើកដំណើរការឡើងវិញដំណាក់កាលលើកទី២ នូវគ្រិះស្ថានសារធារណៈ និងឯកជន……
ខេត្តបាត់ដំបង៖ ពិធីបើកដំណើរការឡើងវិញដំណាក់កាលលើកទី២ នូវគ្រិះស្ថានសារធារណៈ និងឯកជន ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោក ផេង សិទ្ធី អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងនិងមន្រ្តីក្រសួងអបរំខេត្តបាត់ដំបង លោកនាយកសាលា សិស្សានុសិស្សនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២១ វេលាម៉ោង០៧ៈ៣០នាទីព្រឹក ក្នុងបរិវេណសាលា បឋមសិក្សាសម្តេច ជា ស៊ីម និងវិទ្យាល័យនេតយ៉ង់ ក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង ខេត្តបាត់ដំបង។ គួរបញ្ជាក់÷ផងដែរថាការបើកដំណើរការឡើងវិញដំណាក់កាលទី២…
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះ ពិនិត្យយុទ្ធនាការ នៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដើម្បីការពារកុមារ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់ការ បើកសាលារៀនឡើងវិញទូទាំងប្រទេស ។ ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងដល់កុមារ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ…..
នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលកម្ពុជាសម្រេចបាននូវភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយទទួលបានលទ្ធផលល្អប្រសើរ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩…
បញ្ជូនខ្លួនមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួកម្នាក់ទៀត ទៅសាលាដំបូងខេត្តក្រចេះ ករណីប្រើហិង្សាលើក្មេងស្រី……. ខេត្តក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួនមេបញ្ជាការនិងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ១រូប ទៅកាន់សាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរស្រាវជ្រាវតាមនីតិវិធី អស់រយៈពេល២ថ្ងៃ នៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ ជនសង្ស័យទី១ មានឈ្មោះ ទេព ហ៊ុយ មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ និងជនសង្ស័យទី២ មានឈ្មោះ គឹម…
រថយន្តក្រុងបើករេចង្កូតធ្លាក់ផ្លូវ បុកដើមឈើបណ្តាលឲ្យស្រ្តីចំណាស់ខ្មែរឥស្លាមម្នាក់គៀបស្លាប់ក្នុងរថយន្ត……..
(ខេត្តស្ទឹងត្រែង ) ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២១ ស្ថិតក្នុងចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។បើតាមរបាយការណ៍របញ្ជាក់របស់អធិការដ្ឋាននគរបាលស្រុកសេសានបានឱ្យដឹងថា: ដោយរថយន្តក្រុង១គ្រឿងពាក់ស្លាកលេខសៀបរាប3A.1927 ពណ៌សរបើកបរពីលិចទៅកើតបានដាច់ចង្កូតរេបុកដើមឈើ នៅចំណុចគីឡូម៉ែត្រលេខ២៥និង២៦ចំណុចភូមិច្រប់ ឃុំក្បាលរមាស។ក្រោយពេលកើតហេតុអ្នកបើកបរដឹងខ្លួនថាមានអ្នកស្លាប់ក្នុងហេតុការណ៍នោះរត់គេចបាត់ស្រមោលតែម្តង។របាយការណ៍បញ្ជាក់ថា: ក្រោយកើតហេតុសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ពិនិត្យមើល បានប្រទះឃើញអ្នកដំណើរម្នាក់ស្លាប់ក្នុងរថយន្តមានឈ្នោះ នាង ម៉ាត់ ភេទប្រុស អាយុ៦២ឆ្នាំជនជាតិខ្មែរអ៊ិស្លាមមុខរបរកសិករ នៅភូមិឃ សង្កាត់ច្រាំងចំរេះទី៣ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។គាបជាប់នៅក្នុងកាប៊ីនរថយន្ត អ្នករួមដំណើរក្នុងរថយន្តមានចំនួន៧នាក់។(អ្នកបើកបរ២នាក់ប្រុស រត់គេចខ្លួនបាត់)មូលហេតុគ្រោះថ្នាក់មកពីដាច់បាឡុងដៃចង្កូត ទើបរេចង្កូតតែម្តង។សាកសពក្រោយសមត្ថកិច្ចជំនាញស្រុកនិងប៉ុស្តិ៍ពិនិត្យ និងធ្វើកំណត់ហេតុរួច ក៏បានប្រគល់ជូនគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា…
ពលរដ្ឋនៅតែបន្តរិះគន់ និងអំពាវនាវឲ្យអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រឹតបន្តឹងការអនុវត្តច្បាប់លើឈ្មួញរកស៊ីពុះដីឡូតិ៍ ឃុបឃិតគ្នា អាជ្ញាធរមូលដ្ឋានសញ្ញេលក់ដី ពុះឡូតិ៍ លើកដីដែននេសាទ…….. (ខេត្តកំពង់ឆ្នាំង)÷ គេអះអាងថាដីព្រៃលិចទឹក, ឬដីដែននេសាទសហគមន៍, ដីចំណីបឹង, និងដីផ្ទៃបឹង រាប់ពាន់ហិកតា ស្ថិតនៅក្នុងឃុំកំពង់ត្រឡាចក្រោម, ឃុំលង្វែក, និងឃុំអូរឫស្សី ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឈ្មួញឃុបឃិតគ្នាជាមួយ នឹងអាជ្ញាធរមូលដ្ឋានមួយចំនួនតូច មិនទាន់មានច្បាប់អនុប្រយោគ ឬមានច្បាប់កែប្រែដី ពីដីដែននេសាទ(លិចទឹក) ដីចំណីបឹង, និងដីផ្ទៃបឹង ឬដីស្រែ រាប់ពាន់ហិកតា ទៅជាដីលំនៅដ្ឋានផងនោះ បែរជានាំគ្នាយកគ្រឿងចក្រ ទៅឈូសឆាយទន្ទ្រាន…
វាយខ្នោះមេប៉េអឹមក្រុងក្រចេះ ដែលប្រើហិង្សាលើកូនឈ្នួល បង្ខំសុីអាចម៌ឆ្កែ និងឲ្យដេកអោបផ្នូរសត្វឆ្កែ ចំនួន ១យប់ទៀត…..
លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ និងបុគ្គលពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចឃាត់ហើយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលឲ្យរងរបួស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា ករណីអំពើហិង្សានេះបានកើតឡើងទៅលើក្មេងស្រីកូនឈ្នួល ចំនួន ២នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។ ដោយក្មេងស្រីទី១. មានឈ្មោះ ត្រែក ធារ៉ា…
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤…..
នៅរសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣លើកទី ២៤ មួយបណ្ដាមេដឹកនាំអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី បានអនុម័តទៅលើឯកសារមួយ គឺសេចក្ដីប្រកាសរបស់មេដឹកនាំអាស៊ានបូក៣ ស្ដីពី កិច្ចសហប្រតិបត្តិការលើសុខភាពផ្លូវចិត្ត យុវជននិងកុមារ និងអនុម័តលើឯកសារមួយគឺ របាយការណ៍វឌ្ឍនភាពលើកទី៤ស្ដីពីអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ ២០១៨-២០២២ ជារួមមេដឹកនាំអាស៊ានបូកបីបានធ្វើការកត់សម្គាល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានបូក៣ នេះដែលចាប់ផ្ដើម តាំងពីឆ្នាំ១៩៩៧ មកដែលពេលនោះមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ីនេះ។ ហើយតាំងពីនោះមក មេដឹកនាំអាស៊ានបូក៣មានកិច្ចប្រជុំ រាល់ឆ្នាំ ដែលចាត់ទុកថាជាយន្តការមួយដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ានេះផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបូកបីបានគូសបញ្ជាក់អំពី…
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ …..
ខេត្តកំពត និងខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការចុះវាយតម្លៃការអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅថ្នាក់ឃុំ សង្កាត់ ទាំង៥ ក្នុងក្រុងកំពត…
ករណីបើករថយន្តបុករះរទេះអ្នកលក់មីឆារនឹងគុយទាវរងការខូចខាតយ៉ាងដំណំបណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ជាជនជាតិចិនសង្ស័យស្រវឹង……..
រាជធានីភ្នំពេញ÷បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបោះពួយទៅបុករះរទេះអ្នកលក់មីឆារនឹងគុយទាវនៅចិញ្ចឹមផ្លូវរងការខូចខាតអស់ស្ទើរតែទាំងស្រុងបណ្ដាលឲ្យស្រ្តីត្រូវជាប្រពន្ធអ្នកលក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង០០នាទៅយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីម្ចាស់រទេះលក់មីឆារនឹងគុយទាវ បានរាបរាប់ប្រាប់មកដល់អ្នកសារព័ត៌មានយើងឲ្យបានដឹងថានៅពេលដែលរូបគាត់កំពុងតែឈរឆារមីនឹងស្រុះគុយទាវឱ្យភ្ញៀវហូបនោះស្រាប់តែឃើញរថយន្តម៉ាកហ្វតពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-8718 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនរេពេញផ្លូវ ខណៈពេលមុខដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្ដាំបុករះយកតែម្ដងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកអង្គុយហូបមីឆានៅលើតុរត់ចែកជើងគ្នាព្រលឹងចុងសក់ បណ្ដាលឱ្យធុងទឹកកកនិងទូរកញ្ចក់រួមទាំងប្រដាប់ប្រដាសម្រាប់ធ្វើគុយទាវលក់ខ្ទាតរាយពេញចិញ្ចឹមផ្លូវរងការខូចខាតយ៉ាងដំណំ នឹងស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យផងដែរ។ ចំណែកអ្នកបើកបរបង្កដែលជាជនជាតិចិននោះត្រូវបានប្រជាពលរដ្ឋនិងម្ចាស់ផ្ទះអ្នកលក់គុយទាវធ្វើការឃាត់ខ្លួនបានភ្លាមៗយកទៅប្រគល់ឲ្យសមត្ថកិច្ច ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងអ្នកបើកបរទៅកាន់អធិការដ្ធាន នគរបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។សូមអរគុណ
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់…
យុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់ដែលគេបានលប់ជាច្រើនឆ្នាំមកហើយកសាងឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតភូមិកន្ទុយទឹក លើសណ្តរស្ទឹងព្រែកត្នោត ត្រូវបានក្រុមការងារខិតខំជួសជុលយ៉ាងសកម្ម បានបិទផ្ចិតតួទំនប់តាំងពីថ្ងៃម្សិលមិញទី២៨ ខែតុលា ឆ្នាំ២០២១ និងបានចាក់បំពេញដីតួផ្លូវទំនប់សម្រេចដោយជោគជ័យតាមផែនការកំណត់នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ។ ពេលនេះក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តជួសជុលកែលម្អផ្លូវបន្ថែម ដើម្បីបើកបម្រើដល់ការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញ…
