ចាប់ខ្លួនជនសង្ស័យ ជាឧត្តមសេនីយ៍ យោធា ម្នាក់ ករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ នៅភ្នំពេញ
ភ្នំពេញ៖ ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿន សាវឿន ភេទប្រុសអាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ ជា ឧត្តមសេនីយ៍ យោធា នៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២២ ។ ឃាត់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យឈ្មោះ ឌឿន សាវឿន ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ…
