តើមានហានិភ័យអ្វីខ្លះ? បើកូនៗញៀនលេងអនឡាញ តើខ្ញុំគួរតែធ្វើដូចម្តេច?”
“ការញៀនអ៊ីនធឺណិត” សំដៅលើ “ផលប៉ះពាល់អវិជ្ជមានលើការសិក្សា ការងារ សង្គម គ្រួសារ និងមុខងាររាងកាយ និងផ្លូវចិត្តដែលបណ្តាលមកពីការប្រើប្រាស់អ៊ីនធឺណិតច្រើនពេក។” នៅក្នុងសង្គមបច្ចុប្បន្ន ការញៀនអ៊ីនធឺណេតគឺជារឿងធម្មតាក្នុងចំណោមក្មេងវ័យជំទង់ ហើយផលប៉ះពាល់របស់វាដូចជា ការគោរពខ្លួនឯងទាប សម្ពាធក្នុងការសិក្សា ឬការងារ ទំនាក់ទំនងគ្រួសារមិនល្អ ទំនាក់ទំនងបុគ្គលមិនល្អជាដើម។ ក្តីបារម្មណ៍ចំពោះអ្នកប្រើប្រាស់ពិសេសសម្រាប់កុមារៗ ដែលពុំទាន់យល់ច្បាស់អំពីហានិភ័យ និងបច្ចេកទេសការពារសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ហើយក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មើសបច្ចេកវិទ្យា និងផលលំបាកដល់អាណាព្យាបាលរួមមាន៖ – ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង – ប៉ះពាល់ដល់សុខភាព – ភាពងាយរងគ្រោះធ្លាក់ខ្លួនចូលក្នុងបទល្មើសបច្ចេកវិទ្យា – បែកធ្លាយព័ត៌មានឯកជនភាពរបស់គ្រួសារ – …
