បើកបុករះបន្តគ្នារវាងរថយន្តដឹកឥដ្ឋ២គ្រឿង និងម៉ូតូរុឺម៉កមួយគ្រឿងគាបជាប់ទៅមុខលែងរួចបណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ…….
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង ត្រូវអ្នកបើកបរបើកថយក្រោយក្នុងបំណងចូលការដ្ឋានសំណង់ តែឡើងទួលមិនរួច បែរជារអិលទៅមុខជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករុញរថយន្តប្រាដូគាបជាប់នឹងរុឺម៉កម៉ូតូ ហើយមិនទាន់អស់ល្បឿនក៏ទៅបុកប៉ះរថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧និង៣០ នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១០៥កា ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនកើតហេតុមានរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0493 ដឹកឥដ្ឋពេញរថយន្ត បានបើកថយក្រោយក្នុងគោលបំណងចូលក្នុងការដ្ឋានសំណង់នៅក្បែរនោះ ក៏ប៉ុន្តែដោយសារច្រកចូលមានទួល ហើយមានទឹកភក់រអិលទៀតទើបធ្វើឲ្យរថយន្តបើកថយក្រោយឡើងមិនរួច បែរជារអិលទៅមុខហើយជាន់ហ្វ្រាំងមិនសុីទៀតក៏ជ្រុលទៅបុកពីទទឹងរថយន្តម៉ាក PRADO…
